La bonnotte (ឫជួនកាលគេសរសេរ « bonote » ឫ « bonotte » ឫ « bonnote ») ជាឈ្មោះដំឡូងបារាំងមួយប្រភេទដែលមានដាំនៅលើកោះមួយឈ្មោះ Noirmoutier របស់បារាំងស្ថិតក្នុងមហាសមុទ្រអាត្លង់ទិច។ វាជាដំឡូងបារាំងមួយប្រភេទដែលជិតផុតពូជទៅហើយដោយសារតែវាពិបាកដាំនិងថែទាំ ដោយសារគេត្រូវដាំវាលើដីខ្សាច់ដែលសំបូរជាតិសំបូរកំទេចស្លែសមុទ្រ ហើយត្រូវប្រមូលផលនៅពេលដែលដើមវាចាស់ (៩០ថ្ងៃ)។ ដោយសារតែមើមវាផុយ ឆាប់ខូច ដូច្នេះការប្រមូលផលគឺត្រូវធ្វើដោយដៃ។ កាលពីឆ្នាំ១៩៩៦ តំលៃរបស់វាឡើងដល់ 3000 francs (457 €) ក្នុង១គីឡូ។


