NASA ផ្ញើ​ចំរៀង​អោយ​មនុស្ស​ភព​ក្រៅ​ស្ដាប់

210277main_dsn-20080204-browse

ពួក​វិស្វករ​កំពុង​ធ្វើ​ការ​បញ្ជា​អោយ​Deep Space Network ផ្ញើ​ចំរៀង​ទៅកាន់​លំហ

នៅ​ថ្ងៃ​ទី​៤ កុម្ភៈ ២០០៨ NASA បាន​ផ្សាយចំរៀង Across the Universe របស់ ក្រុម The Beatles ​ឆ្លង​អវកាស​តាម​ទិស ផ្កាយ​ប៉ូល ដើម្បី​ប្រារព្ធ​ខួប​លើក​ទី​៤០​នៃ​ចំរៀង​នេះ ខួប​លើក​ទី​៥០​នៃ​បាញ់​បង្ហោះ​ផ្កាយ​រណបExplorer 1 របស់ ​អាមេរិច​លើក​ទី​មួយ និង ខួប​ទី​៤៥​នៃ ការ​ដាក់​អោយដំនើរការ​នៃ​ប្រព័ន្ធ Deep Space Network ដែល​ជា​បណ្ដាញ​អន្តរជាតិ​មួយ​​សំរាប់​ស្រាវជ្រាវ​ក្នុង​អវកាស។

ចំរៀង​នេះ​ត្រូវ​បាន​គេ​ផ្សាយតំរង់​ទៅ​ទិស​ផ្កាយ​ប៉ូល Polaris ដែល​ឋិត​នៅ​ចំងាយ 431 ឆ្នាំ​ពន្លឺ​ពី​ផែនដី។ ចំរៀង​នេះ​នឹង​រត់​ក្នុង​អវកាស​ក្នុង​ល្បឿន 299337984 m/s ។

Source:
NASA Beams Beatles’ ‘Across the Universe’ Into Space, nasa.gov

Related Posts

Speak Your Mind

*