Orange ក្លាយមកពីពាក្យសំស្ក្រឹត ” នារង្គ “

  • Transliteration ជាអក្សរឡាតាំងថា nāraṅga
  • Transliteration ជាអក្សរខ្មែរថា នារង្គ

មាន​ន័យ​ថា​ដើម​ក្រូចពោធិ៍សាត់។

(រូបភាព wiki)

ពាក្យ​សំស្ក្រឹត​ត្រូវបាន​ខ្ចី​ដោយ​ពួក​អឺរ៉ុបតាម​លំដាប់​លំដោយ​សម័យ​កាល​ដូចតទៅ៖ ​​ពួក​ពែស nārang, អាមេនីញៀង nārinj, អារ៉ាប់ nāranj, ឡាតាំងបុរាណចុងក្រោយ arangia, អ៊ីតាលី arancia arancio និង​ភាសា​បារាំង​ចាស់ orenge

ពាក្យ​ដែល​ចាប់​ផ្ដើម​ដោយ​អក្សរ n- ប្រហែល​​កើតមក​ពី​ការ​យលើ​ច្រលំទាក់​ទង​នឹង indefinite article ដូចជា​ក្នុងភាសា​បារាំង ពាក្យ une norenge អាន​ដូចនឹង une orenge ដែរ ដោយ​សារ​គេ​អាន​ភ្ជាប់​អក្សរ -n របស់ une ជាមួយ​អក្សរ o- របស់ orenge

Related Posts

Speak Your Mind

*