ប្រវត្តិភេសជ្ជៈគោជល់

Red_bull_250ml_494da7809f7d3

ភេសជ្ជៈ​ Red Bull របស់​ប្រទេស​អូទ្រីស
 

The Red Bull ជា​ម៉ាក​ភេសជ្ជៈ​ប៉ូវ​កំលាំង​មួយ​ប្រភេទ សំរាប់​​អ្នក​ធ្វើ​ការ​ធ្ងន់អត់​ងងុយ​ដូច​ជា​អ្នក​បើក​បរ​ជា​ដើម។

ភេសជ្ជៈ​នេះ​ផលិត​ដោយ​ក្រុមហ៊ុន​ប្រទេស​អូទ្រីស Red Bull GmbH ។ នៅ​ឆ្នាំ​២០០៦ ក្រុម​ហ៊ុន​នេះ​លក់​ភេសជ្ជៈ​នេះ​បាន​៣​ពាន់​លាន​កំប៉ុង​នៅលើ​ប្រទេស​ចំនួន​១៣០។

ភេសជ្ជៈ​នេះ​មាន​ប្រវត្តិ​កើត​ចេញ​មក​ពីភេសជ្ជៈ​គោ​ជល់​របស់​ប្រទេស​ថៃដែល​មាន​ឈ្មោះ​ថា ក្រទីង​ដែង (ខ្ទីង​ក្រហម? គោ​ក្រហម?)។ លោក​ Dietrich Mateschitz ជន​ជាតិ​អូទ្រីស​បាន​ស្គាល់​ភេសជ្ជៈ​នេះ​នៅ​ពេល​គាត់​ទៅ​លេង​ប្រទេស​ថៃ​នៅ​ឆ្នាំ​១៩៨២។ គាត់​ក៏​កើត​មាន​គំនិត​យក​ភេសជ្ជៈ​មក​ធ្វើ​អាជីវកម្ម​ជា​លក្ខណៈ​អន្តរជាតិ​។

Dietrich បាន​សហការ​គ្នា​ជា​មួយជនជាតិ​ថៃ Chaleo Yoovidhya ដែល​ជា​ម្ចាស់​របស់​ក្រទីង​ដែង បង្កើត​ក្រុមហ៊ុន Red Bull GmbH ឡើង​។ ភេសជ្ជៈ​Red Bull មាន​រសជាតិ​សាប​ជាង​​ក្រទីង​ដែង​បន្តិច​ដោយសារ​​បន្ថែម​ជាតិ​កាបូណាត។

នៅ​ឆ្នាំ​២០០៨ ទស្សនាវដ្តី​Forbes បាន​ចាត់ថ្នាក់​ Chaleo និង Mateschitz ជា​សេដ្ឋី​លំដាប់​២៦៤​ដោយ​ម្នាក់​ៗមាន​ទឹកប្រាក់​ប្រមាណ​ជា​៤​ពាន់​លាន​ដុល្លារ។

សារធាតុ​ផ្សំ​របស់​គោ​ជល់

Red Bull មាន​ជាតិ​តូរីន, Glucuronolactone, កាហ្វេ​អ៊ីន, វីតាមីនបេ, sucrose និង​គ្លុយកូស។ រូបមន្ត​គ្រឿង​ផ្សំ​នេះ យក​តាម​លំនាំ​ភេសជ្ជៈ​គោ​ជល់​ ក្រទីង​ដែងរបស់​ថៃ ដែល​ភេសជ្ជៈ​ក្រទីង​ដែង​នេះ​ទៀត​យក​រូបមន្ត​ផ្សំ​តាម​ភេសជ្ជៈ Lipovitan របស់​ជប៉ុន​និង Bacchus-F របស់​កូរ៉េ។

នៅ​ថ្ងៃ២ មិថុនា ២០០៩ និង ខែ​មេសា​២០០៩ មន្ត្រី​ហុងកុងបាន​អោយ​ដឹង​ថា ភេសជ្ជៈ​គោ​ជល់​ខ្លះដែល​នាំចូល​ពី​ប្រទេស​អូទ្រីស​​មាន​ជាតិ​កូកា​អ៊ីន​ប្រមាណ​ជា​0,1-0,3 មីក្រូក្រាម​ក្នុង​មួយ​លីត្រ។ នៅ​ប្រទេស​អាល្លឺម៉ង់​ រដ្ឋ​ចំនួន​១១​ក្នុង​ចំនោម​រដ្ឋ​ទាំង​១៦​បាន​ហាមប្រាម​ការ​ដាក់​លក់​ភេសជ្ជៈ​នេះ ចាប់តាំង​ពី​ថ្ងៃ​២៥​ ឧសភា​២០០៩។

ការ​ពិសោធ​លើ​ភេសជ្ជៈ​គោ​ក្រហម Red Bull ពី​ផល​ប៉ះពាល់​របស់​វា​បាន​បង្ហាញ​អោយ​ឃើញ​ថា មនុស្ស​ម្នាក់​ដែល​មាន​ភាព​ទន់ខ្សោយ​ទប់ទល់​នឹង​ជាតិ​កូកាអ៊ីន​ ត្រូវ​ផឹក​ភេសជ្ជៈ​នេះ​ចំនួន២លាន​កំប៉ុង​ក្នុង​មួយ​លើក​ទើប​អាចធ្វើ​អោយ​គាត់​ឈឺ​បាន។

Red_Gaur(Bull)_can_front
ភេសជ្ជៈ​គោ​ជល់​របស់​ថៃ

——————–
Source:

http://en.wikipedia.org/wiki/Red_Bull

http://en.wikipedia.org/wiki/Krating_Daeng

Related Posts

Speak Your Mind

*