នរវិទូ Robin Dunbar បានឲ្យដឹងថា មនុស្សម្នាក់ អាចមានមិត្តភក្តិជាប់លាប់ក្នុងពេលតែមួយ យ៉ាងច្រើន ១៥០ នាក់តែប៉ុណ្ណោះ ។ ក្នុងទ្រឹស្តីនេះ លោក Dunbar បានឲ្យនិយមន័យ មិត្តភាព ថាជាទំនាក់ទំនងមួយ ដែលមនុស្សម្នាក់ ស្គាល់មនុស្សគ្រប់គ្នាផ្សេង ថានរណាជានរណា និង ដឹងពីសុខទុក្ខអ្នកទាំងនោះ ដឹងពីទំនាក់ទំនងអ្នកទាំងនោះ ជាមួយអ្នកផ្សេងទៀត និង ទាក់ទងគ្នា ជាប្រចាំ។
ចំនួនកំណត់ ១៥០ នាក់ នេះ ហៅថា ចំនួន Dunbar ។ តាមទ្រឹស្ដីរបស់លោក Dunbar ចំនួនកំណត់នេះឋិតនៅចន្លោះ ពី ១០០ ដល់ ២៣០ នាក់ ដែលគេកំណត់យកជាមធ្យម ១៥០ នាក់។
យើងឃើញថា ចំនួននេះ តិចជាងចំនួនមិត្តភក្តិ ៥០០០ នាក់ នៅក្នុង Facebook ឆ្ងាយណាស់ !!!

គាត់ស្រាវជ្រាវតាំងពីឆ្នាំណា ប្រហែលពេលហ្នឹងមិនទាន់មាន facebook