កូលាបពណ៌ក្រហម៖ បញ្ជាក់ពីសេចក្តីស្នេហា និង ការប៉ងប្រាថ្នា។ គេក៏មានជំនឿដែរថាកូលាបពណ៌ក្រហមនាំមកនូវសំណាងល្អ។
កូលាបពណ៌ស៊ីជម្ពូ៖ បញ្ជាក់ពីសេចក្តីស្នេហាដែលមានភាពកក់ក្តៅនិងបរិបូរ។
កូលាបពណ៌ស៖ បញ្ជាក់ពីភាពបរិសុទ្ធ មិត្តភាព និងនាំមកនូវជោគសំណាងដូចកូលាបពណ៌ក្រហមដែរ។
កូលាបពណ៌លឿង៖ បញ្ជាក់ថាយើងជាមិត្តភក្តិដ៏ល្អចំពោះគ្នាជានិច្ច។
កូលាបពណ៌សលាយ ក្រហម៖ បញ្ជាក់ពីភាពស្អិតល្មួត វេញជាធ្លុងមួយ។
កូលាបពណ៌ទឹកក្រូច៖ បញ្ជាក់ថាការស្រលាញ់ សេចក្តីស្នេហាគឺនៅដដែល។
១ទង៖ ស្នេហ៍គ្រាដំបូង។
២ទង៖ បញ្ជាក់ពីមេត្រី ភាពដែលស្មោះចំពោះគ្នា។
៣ទង៖ ខ្ញុំស្រលាញ់អ្នក។
៧ទង៖ អ្នកធ្វើអោយខ្ញុំធ្លាក់ក្នុងអន្លង់ស្នេហ៍ហើយ។
៩ទង៖ យើងទាំង២នាក់ស្រលាញ់គ្នាជារៀងរហូត។
១០ទង៖ អ្នកជាមនុស្សល្អណាស់។
១១ទង៖ អ្នកជាទ្រព្យសម្បត្តិដ៏មានតំលៃតែមួយគត់របស់ខ្ញុំ។
១២ទង៖ សូមអោយអ្នកជាគូរបស់ខ្ញុំតែម្នាក់គត់។
១៣ទង៖ ជាមិត្តភក្តិប្រាកដជានិច្ច។
១៥ទង៖ ខ្ញុំមានអារម្មណ៍សោកស្តាយខ្លាំងណាស់។
២០ទង៖ ខ្ញុំស្មោះចំពោះអ្នក។
២១ទង៖ មួយជីវិតខ្ញុំគឺដើម្បីអ្នក។
៣៦ទង៖ ខ្ញុំនៅចាំអតីតកាលដ៏សែនផ្អែមល្ហែម។
៤០ទង៖ ស្នេហ៍របស់ខ្ញុំជាស្នេហ៍ពិត។
៩៩ទង៖ ខ្ញុំស្រលាញ់អ្នកលុះអវសាន្ត។
១០០ទង៖ ជីវិតខ្ញុំនេះគឺដើម្បីអ្នក។
១០១ទង៖ ខ្ញុំមានអ្នកតែម្នាក់គត់។


សំនួរសួរថា ចុះ 60 ទង មានន័យដូចម្តេច?
យើងដឹងថា
២០ទង៖ ខ្ញុំស្មោះចំពោះអ្នក (១)
៤០ទង៖ ស្នេហ៍របស់ខ្ញុំជាស្នេហ៍ពិត (២)
ដោយ 60 ទង = 40 + 20 ទង (៣)
តាម (១) (២) និង (៣) យើងអាចទាញបានថា ៖
60 ទង មានន័យថា "ខ្ញុំស្មោះចំពោះអ្នក និង ស្នេហ៍របស់ខ្ញុំជាស្នេហ៍ពិត" ។
ប្រហែលអីចឹងដឹង!!