តើ ផ្លែប៉េងប៉ោះជាបន្លែ ឬ ជាផ្លែឈើ ត្រូវបានប្ដឹងផ្ដល់ដល់ តុលាការកំពូលអាមេរិចនៅឆ្នាំ ១៨៩៣។
រឿងក្ដីនេះបានកើតឡើងដោយសារ អ្នកប្រមូលពន្ធនៅអាមេរិចបានចាត់ទុក ផ្លែប៉េងប៉ោះជាបន្លែ តែអ្នកត្រូវបង់ពន្ធបានចាត់ទុកជាផ្លែឈើ។ តុលាការបានប្រើ់វចនានុក្រមជាច្រើនក្បាល មានដូចជា វចនានុក្រម Webster, វចនានុក្រម Worcester និង វចនានុក្រម Imperial និងបានហៅសាក្សីពីរនាក់ដែលមានបទពិសោធន៍៣០ឆ្នាំក្នុងការលក់ដូរបន្លែនិងផ្លែឈើ មកសាកសួរ។
ទីបំផុតតុលាការបានកាត់សេចក្ដីថា ផ្លែប៉េងប៉ោះជាបន្លែ និង ត្រូវបង់ពន្ធជាបន្លែ ។ តុលាការក៏ទទួលស្គាល់ផងដែរថា ផ្លែប៉េងប៉ោះ តាមន័យរុក្ខសាស្ត្រ ពិតជាឋិតក្នុងប្រភេទផ្លែឈើ។
Ref: NIX v. HEDDEN, 149 U.S. 304 (1893)

Recent Comments Gravatars