អាថ៌កំបាំង​ទឹក​រ៉ូប៊ីនេត៍​នៅ​ New York មាន​រសជាតិ​ឆ្ងាញ់ជាង​គេ

ទឹក​រ៉ូប៊ីនេត៍​នៅ​ New York បាន​ល្បី​ល្បាញ​យូរ​មក​ហើយ​ថា មាន​រសជាតិ​ឆ្ងាញ់ជា​ពិសេស។ រី​ឯអាថ៌​កំបាំងនោះ​គឺ​នៅ​ក្នុង​ទឹក​រ៉ូប៊ីនេត៍​នៅ​ក្រុង​ New York មាន​កូន​កំពឹស​តូច​ៗ ដែល​មាន​ឈ្មោះ​ថា copepode ។ សត្វ​ល្អិត​ទាំង​នេះ​មិន​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​មនុស្ស​ទេ ហើយ​គេ​អាច​មើល​ឃើញ​ពួកដោយ​ប្រើ​មីក្រូស្កុប។ សត្វ​ល្អិត​ទាំង​នេះ​ហើយ​ដែល​បាន​ធ្វើ​ឱ្យ​ទឹក​រ៉ូប៊ីនេត៍​របស់​ក្រុង​ញូវយ៉ក​មាន​រសជាតិ​ឆ្ងាញ់។ សត្វ​ល្អិត​ទាំង​នេះ​មាន​ប្រយោជន៍​ណាស់ ដោយ​សារ​ពួក​វា​ស៊ី​ពង​មូស​ជា​ចំណី។

ប៉ុន្តែ​សហគមន៍​ជ្វីស​អរតូដុក និង​មូស្ល៊ីម* ដែល​សាសនា​របស់​ពួក​បាន​ហាមឃាត់​ការ​ទទួល​ទាន​សត្វ​អំបូរ​ crustacé (អំបូរក្ដាម កំពឹស បង្កង បង្គា …) បាន​ស្នើ​សុំ​ដល់​សាលា​ក្រុង​ញូវយ៉ក​ឱ្យ​ច្រោះ​ទឹក​រ៉ូប៊ីនេត៍​យក​សត្វ​ទាំង​នោះ​ចេញ។

—–
Ref:
New York : des crevettes donnent bon goût à l’eau du robinet, en images, Zigonet.

Related Posts

Speak Your Mind

*