នេះជាពានរង្វាន់ដែលត្រូវបានដាក់ឱ្យប្រើប្រាស់តាំងពីឆ្នាំ១៩៧០មកដល់បច្ចុប្បន្ន។ ពានរង្វាន់នេះធ្វើពីមាស១៨ការ៉ាត់*ទម្ងន់ 5 គក និងស្រទាប់ពណ៌បៃតងធ្វើពីម៉ាឡាឈីត (ទង់ដែងកាបូណាត Cu2CO3(OH)2) ជាសរុបវាមានទម្ងន់ 6,175 គក។ ពានរង្វាន់នេះត្រូវបានឌិសាញឡើងដោយសិល្បករអ៊ីតាលី Silvio Gazzaniga និងផលិតដោយក្រុមហ៊ុន Bertoni, Milano។ នៅលើបាតរបស់ពានរង្វាន់នេះ គេចារឈ្មោះក្រុមអ្នកដែលធ្លាប់ឈ្នះពាន់រង្វាន់បាល់ទាត់World Cup។ គេមិនអាចយកពានរង្វាន់នេះផ្ដាច់ដូចពានរង្វាន់ចាស់ទៀតទេ ទោះបីជាឈ្នះWorld Cup ច្រើនដងជាប់គ្នាក៏ដោយ។
នេះជាពានរង្វាន់បាល់ទាត់World Cup ចាស់ដែលប្រើរវាងឆ្នាំ១៩៣០ដល់ឆ្នាំ១៩៧០។ ពានរង្វាន់នេះមានឈ្មោះថា Jules Rimet Trophy ដែលដាក់ឈ្មោះតាម ប្រធាន FIFA ដែលជាអ្នកផ្ដើមគំនិតបង្កើតការប្រកួតនេះឡើង។ ពានរង្វាន់នេះត្រូវបានឌិសាញឡើងដោយ Abel Lafleur ហើយធ្វើពីមាស និងមានទម្រធ្វើពីថ្ម lapis lazuli មានទម្ងន់សរុប 3.8 គក។ នៅលើពានរង្វាន់នេះគេឃើញមានរូបទេវតាស្រីរបស់ក្រិចឈ្មោះ Nike ដែលជាអាទិទេពតំណាងឱ្យជ័យជម្នះ។ នៅឆ្នាំ១៩៧០ ពានរង្វាន់នេះត្រូវបានប្រគល់ផ្ដាច់ទៅឱ្យក្រុមបាល់ទាត់ប្រេស៊ីល បន្ទាប់ពីក្រុមនេះបានឈ្នះ World Cup បីដងជាប់គ្នាមក។ នៅថ្ងៃទី 19 ធ្នូ ១៩៨៣ ពានរង្វាន់នេះត្រូវបានចោរលួចបាត់។ នៅថ្ងៃទី២០ មីនា ឆ្នាំ១៩៦៦ គឺរយៈពេលបួនខែ មុនការប្រកួត World Cup នៅអង់គ្លេស ពានរង្វាន់នេះធ្លាប់ត្រូវចោរលួចម្ដងរួចមកហើយដែរពីការតាំងបង្ហាញនៅ Westminster Central Hall តែត្រូវបានគេរកឃើញមកវិញនៅកៀនរបងសួនច្បារនៅជាយក្រុង។
——————-
* ការ៉ាត់៖ ជាខ្នាតរង្វាស់ភាពសុទ្ធរបស់មាស។ បើ X ជាចំនួនការ៉ាត់ នោះ
ដែល ជាទម្ងន់មាសសុទ្ធ;
ជាទម្ងន់សរុប;
មាស 24 ការ៉ាត់ មានន័យថាមានមាស 99,99% ។ មាស 18 ការ៉ាត់ មានន័យថា លាយមាសសុទ្ធ 75% ។ល។











Techno Charity is a charitable organization created in 2006 by engineers graduated from the Institute of Technology of Cambodia.

Recent Comments