ទស្សនាវដ្តី Forbes បង្ហាញមុខកំពូលមហាសេដ្ឋី​១០​រូប​របស់​ពិភព​លោក​ឆ្នាំនេះ

ទស្សនាវដ្តី Forbes​ បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ពុធ​កន្លង​ទៅ​នេះ​ថា​ លោក Carlos Slim​ជនជាតិ​ម៉ិចស៊ីក​បាន​ក្លាយ​ទៅ​ជា​កំពូល​បុរស​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ជាង​គេ​នៅ​លើ​ពិភព​លោក​ប្រចាំ​ឆ្នាំ ​២០១០ នេះ​។  នៅឆ្នាំនេះទស្សនាវដ្តី Forbes បាន​រ​ក​ឃើញមហា​សេដ្ឋី​ចំនួន​១០១១នាក់​មក​ពី ៥៥ ប្រទេស។ តួ​លេខ​នេះ​ច្រើន​ជាង​កាល​ពី​ឆ្នាំ​មុន​ដែល​មាន​តែ ៧៩៣នាក់​ប៉ុណ្ណោះ។ ថ្វី​បើ​យ៉ាង​នេះ​ក្តី​មហា​សេដ្ឋី​ប្រចាំ​ឆ្នាំ២០១១ នៅ​​តែតិចជាងមុន​ពេល​វិបត្តិ​សេដ្ឋកិច្ច​ពិភព​លោក​ផ្ទុះ​ឡើង​កាល​ពី​ឆ្នាំ២០០៨​ដែល​មហា​សេដ្ឋី​ពិភពលោក ​មានរហូត​ដល់​ទៅ ១១២៥​ នាក់ឯណោះ។ លោក Slim អាយុ ៧ ០ឆ្នាំបាន ក្លាយ​ទៅ​ជា​កំពូល​អ្នក​មាន​ជាង​គេ​បំផុត​នៅ​លើ​ពិភពលោក​ជា​លើក​ដំបូង​រហូត​ធ្វើ​ឱ្យ​លោក Bill Gate ស្ថាបនិក ក្រុមហ៊ុនមៃក៉្រូសូហ៍ Microsoft​​ ធ្លាក់ចេញ​ពី​តំណែង​នេះ​ហើយ​លោក​ថែម​ទាំង​អាច​យក​ឈ្នះ លោក Movil​ជន​ជាតិ​អាមេរិក និងជា​អគ្គ​នាយក​ក្រុមហ៊ុន​ទូរស័ព្ទធំ​ជាងគេ​​នៅ​អាមេរិក​ឡាទីន ទៀតផង។ កាលពី ឆ្នាំមុន លោក Slim​ស្ថិត​នៅ​លំដាប់​លេខ​​បី ក្នុង​ចំណោម​កំពូល​អ្នក​មាន​ជាង​គេ​នៅ​លើ​ពិភពលោក។

RANK NAME CITIZENSHIP AGE NET WORTH ($BIL) RESIDENCE
1 Carlos Slim Helu & family Mexico 70 53.5 Mexico
2 William Gates III United States 54 53.0 United States
3 Warren Buffett United States 79 47.0 United States
4 Mukesh Ambani India 52 29.0 India
5 Lakshmi Mittal India 59 28.7 United Kingdom
6 Lawrence Ellison United States 65 28.0 United States
7 Bernard Arnault France 61 27.5 France
8 Eike Batista Brazil 53 27.0 Brazil
9 Amancio Ortega Spain 74 25.0 Spain
10 Karl Albrecht Germany 90 23.5 Germany

.

Related Posts

Speak Your Mind

*