Angelina Jolie ទៅ​ប៉ាគីស្ថាន​ក្នុង​បញ្ហា​ទឹក​ជំនន់

ក្នុងប្រជុំ​ជាមួយ​អង្គការ ​UNHCR របស់​ប៉ាគីស្ថាន

Angelina Jolie បាន​ផ្តល់​ថវិការឧបត្ថម្ភ​ចំនួន​១​សែន​ដុល្លា​ដល់​អង្គការ ​UNHCR របស់​ប៉ាគីស្ថាន​ដើម្បី​ជួយ​សង្គ្រោះ​ដល់​ប្រជា​ពលរដ្ឋ​ប៉ាគីស្ថាន​ដែល​រងគ្រោះ​ដោយទឹក​ជំនន់​យ៉ាង​ធ្ងន់​ធ្ងរ​ជិត​១​ខែ​មក​ហើយ។ មិន​តែ​ប៉ុណ្ណោះ​នាង​បាន​ធ្វើ​ដំណើរ​ទៅប្រទេស​ប៉ាគីស្ថាន​ទៀត​ផង​ ដែល​គេ​បា​ន​ឃើញ​នាង​នៅព្រលាន​យន្ត​ហោះ Heathrow នា​ទីក្រុង​ឡុង​ដ៍​​នាថ្ងៃ​នេះ​នៅ​ពេល​ដែល​នាង​កំពុង​ដើរ​សំដៅ​ទៅ​រក​ច្រក​ទ្វារ​ដើម្បី​ឡើង​យន្ត​ហោះ​ទៅ​​ប្រទេស​ប៉ាគីស្ថាន។នាង​ជា​តារា​ល្បី​ម្នាក់​ដែល​តែង​តែ​មាន​វត្តមាន​ជា​និច្ច​ក្នុង​សកម្មភាព​មនុស្ស​ធម៌​នានា។

នៅព្រលាន​យន្ត​ហោះ Heathrow នា​ទីក្រុង​ឡុង​ដ៍

Related Posts

Speak Your Mind

*