Beyoncé និងស្វាមីត្រូវបានចុះ​ក្នុង​ Guiness book ​

បន្ទាប់​ពី Susan Boyle និង​ Lady GaGa បាន​ជាប់ក្នុង​សៀវភៅ​ឯតទគ្គកម្ម​ Guiness បន្តបន្ទាប់គ្នា​ដែល​ម្នាក់​បាន​ដោយសារ​ការ​លក់​អាលើប៊ុម​ចំរៀង​បាន​ច្រើនជាង​គេ​និង​ម្នាក់​ទៀត​បាន​ដោយ​សារ​តែ​ជាប់​ជា​អ្នក​ដែល​គេ​ស្វែង​រក​ច្រើន​ជាង​គេ​លើ​អ៊ីនធើនែត​ ពេល​នេះ​គឺដល់​វេន​តារា​ចំរៀង​  Beyoncé និង​ស្វាមីរបស់នាង​គឺ​អ្នកចំរៀង​រែប​ដ៏​ល្បីល្បាញ Jay-Z។

ក្នុង​ចំណោម​គូស្នេហ៍​ដែល​ជា​តារា​ចំរៀង អ្នក​ទាំង​២​បាន​ក្លាយ​ទៅ​ជា​គូស្នេហ៍​ដែល​មាន​ប្រជាប្រិយ​ភាព​ខ្លាំង​នៅក្នុង​វិស័យ​សិល្បៈ​ចំរៀងនិង​មាន​ទ្រព្យសម្បត្តិ​ច្រើន​ជាង​គេ​បំផុត។ ពួក​គេ​ទាំង​២​នាក់​រក​ចំណូល​បាន​រួម​គ្នា​ជិត ១២២លាន​ដុល្លាក្នុង​១ឆ្នាំ។

Related Posts