Celine Dion មាន​ផ្ទៃ​ពោះ​ម្ដង​ទៀត លើក​នេះ​កូន​ភ្លោះ

LOS ANGELES – Celine Dion ដែល​អន្ទះ​អន្ទែង​ចង់​បាន​កូន​មួយ​ទៀត ពេល​នេះ​មិន​ត្រឹម​តែបាន​មួយ​ទេ គឺបាន​កូន​ភ្លោះ​តែម្ដង។

អ្នក​នាំ​ពាក្យ​ឱ្យ​តារា​ចម្រៀង​រូបនេះ Kim Jakwerth បាន​ប្រាប់​ Associated Press តាម​អ៊ីមែលកាល​ពីថ្ងៃអាទិត្យ​​ថា សេលីន​ឌិយ៉ុង ដែល​ពេល​នេះ​មាន​អាយុ​៤២​ឆ្នាំ កំពុងតែ​ព​ពោះ​កូន​ភ្លោះ​១៤​សប្ដាហ៍​នៅ​ក្នុង​ផ្ទៃ ហើយភេទ​របស់​ទារក​នឹង​ដឹង​នៅ​ខែ​ក្រោយ។

ឌិយ៉ុង និង​ប្ដីនិង​ជា​អ្នក​ចាត់​ការ​របស់​នាង​​គឺ​លោក Rene Angelil បច្ចុប្បន្ន​មាន​កូន​ប្រុស​ម្នាក់​អាយុ​៩​ឆ្នាំ ឈ្មោះ Rene Charles។

ដើម្បីឱ្យ​មាន​ផ្ទៃពោះ​ម្ដង​ទៀតនេះ​ សេលីន​ឌិយ៉ុង ប្រើ​បច្ចេកទេស​បង្កាត់ស្ពែម​និង​អូវុល​​ក្រៅ​ស្បូន​ជា​ច្រើន​លើក (in-vitro fertilization*)។

———–
* in-vitro fertilization ជា​បច្ចេក​ទេស​មួយ​ដែល​គេ​ប្រើសម្រាប់​អ្នក​ដែល​មាន​ការ​លំបាក​ក្នុងការ​មាន​កូន ឬមិន​អាច​បង្ក​កំណើត​បាន។ គេ​បាន​យក​ទឹក​ស្ពែម​របស់​បុរស​ ទៅ​លាយ​ជាមួយ​អូវុល​របស់​ស្ត្រី នៅ​ក្នុង(in)​កែវពិសោធន៍(vitro) ដើម្បី​ឱ្យ​វា​បង្កាត់​គ្នា មុន​នឹង​យក​ទៅ​ចាក់​ចូល​ទៅ​ក្នុងស្បូន​របស់​ស្ត្រី​ដើម្បី​ឱ្យ​វា​រីក​លូតលាស់​បន្ត។

​————————-

Source:

Celine Dion pregnant again at last — with twins, AP

Related Posts

Speak Your Mind

*