
Zhao Danyang ត្រូវចំណាយប្រាក់ 2,11 លានដុល្លារដើម្បីបានទៅហូបអាហារជាមួយ Warren Buffett កាលពីឆ្នាំ ២០០៨
ទឹកប្រាក់ស្នើខ្ពស់បំផុតក្នុងការដេញថ្លៃប្រចាំឆ្នាំដើម្បីទៅទទួលទានបាយពេលល្ងាចមួយពេលជាមួយមហាសេដ្ឋី Warren Buffett បានកើនឡើងដល់ 900 100 ដុល្លារកាលពីថ្ងៃព្រហស្បតិ៍នេះ។
ប្រាក់ចំណូលបានមកពីការដេញថ្លៃនេះនឹងប្រគល់ទៅឱ្យមូលនិធិ Glide Foundation ដែលជាអង្គការស្ម័គ្រចិត្តមួយដែលជួយផ្ដល់ម្ហូបអាហារនិងការថែទាំដល់អ្នកក្រនិងអ្នកគ្មានជម្រក។
អ្នកដែលឈ្នះការដេញថ្លៃនេះ និងមិត្តភក្តិប្រាំពីរនាក់របស់គេមានសិទ្ធិទៅបាយរួមតុជាមួយ Warren Buffett មហាសេដ្ឋីអាយុ៧៩ឆ្នាំ។
បើតាមទស្សនាវដ្តី Forbes, លោក Warren Buffett មានទ្រព្យសម្បត្តិប្រមាណជា ៤៧ពាន់លានដុល្លារ។ ការដេញថ្លៃប្រព្រឹត្តទៅនៅលើវ៉ិបសាយ eBay ហើយនឹងបិទនៅថ្ងៃសៅរ៍ម៉ោង 02h30 ម៉ោងសកល។
កាលពីឆ្នាំទៅ ក្រុមហ៊ុន Salida Capital Corp ដែលជាក្រុមហ៊ុនមួយនៅ Toronto បានឈ្នះការដេញថ្លៃ ដោយបានស្នើតម្លៃ 1,6 លានដុល្លារ។
តម្លៃស្នើខ្ពស់បំផុតក្នុងការដេញថ្លៃទៅបាយជាមួយ Warren Buffett គឺ 2,11 លានដុល្លារ ដែលត្រូវបានស្នើឡើងនៅឆ្នាំ២០០៨ ដោយវិនិយោគិនហុងកុង ឈ្មោះ Zhao Danyang ។
UPDATE 10-06-12: ប្រាក់ស្នើចុងក្រោយក្នុងការដេញថ្លៃនេះបានឡើងដល់ 2,63 លានដុល្លារ។
—————-
Source:
Les enchères pour déjeuner avec Warren Buffett à 900.100 dollars, Reuters
Recent Comments Gravatars