បណ្ណាល័យដែលមានអាយុចាស់ជាងគេបំផុតនៅក្រុងញូវយ៉ក កាលពីពេលថ្មីៗនេះបានទទួលបានមកវិញនូវសៀវភៅមួយដែលលោក ចច វ៉ាស៊ីងតោនបានខ្ចីអស់រយៈពេល២២១ឆ្នាំ។ ប្រាក់ពិន័យដោយសារតែការយឺតយ៉ាវក្នុងការសងនេះ អាចមានតម្លៃរហូតដល់បីសែន ដុល្លារសហរដ្ឋអាមេរិច។
យោងតាមបញ្ជីរបស់បណ្ណាល័យ New York Society Library នៅថ្ងៃទី៥ តុលា ១៧៨៩ លោកប្រធានាធិបតីទីមួយរបស់សហរដ្ឋអាមេរិចបានខ្ចីសៀវភៅឈ្មោះ « Law of nation or Principles of the Law of Nature ; applied to the conduct and affairs of nations and sovereigns” ដែលជាសៀវភៅច្បាប់សរសេរដោយលោក Emer de Vattel ជនជាតិស្វ៊ីស។

Recent Comments Gravatars