មានអ្នកគាំទ្រ​តែ​៧​នាក់​ចាំ​ស្វាគមន៍​ Justin Bieber នៅព្រលានយន្តហោះ​ហុងកុង

វា​ជា​រឿងធម្មតា​ទេ​សំរាប់​តារា​ចំរៀង​ប៉ុប​វ័យ​ក្មេងដ៏ល្បីឈ្មោះ Justin Bieber ដែល​នៅ​ពេល​មាន​នារី​ក្មេងៗ​រាប់រយនាក់​ស្រែក​ហ៊ោកញ្ជ្រៀវ​ស្វាគមន៍គេ​នៅ​តាម​អាកាសយានដ្ឋាន​នានា​នៅពេល​ដែល​គេ​ទៅ​ដល់​។  ប៉ុន្តែ​ជា​ការ​គួរ​អោយ​ភ្ញាក់​ផ្អើលមួយសំរាប់ Justin Bieber នៅពេល​ដែល​តារា​ចំរៀង​រូប​នេះមក​ដល់​​​អាកាសយានដ្ឋានហុងកុង។ 

កាលពី​សប្តាហ៍​មុន កាគសែត​ព្រឹក​ថ្ងៃ​អាទិត្យរបស់​ហុងកុង​បាន​ចុះផ្សាយ​ថា​នៅពេល​ដែល Justin Bieber ​មក​ដល់​​​អាកាសយានដ្ឋាន​ហុងកុងមាន​អ្នកគាំទ្រ​តែ​៧​នាក់ប៉ុណ្ណោះ​ដែល​ឈរ​ចាំ​ស្វាគមន៍គេ​!!

ជាមួយ​នឹង​អ្នក​ហែរហម  ​អ្នកការពារ​ និង​អ្នកកាសែតជាង​២០នាក់ ​Justin Bieber បាន​ដើរ​សំដៅទៅ​រថយន្ត​ដោយ​ទឹកមុខ​មួរម៉ៅ​ និង​មិន​ខ្ចី​សំលឹង​ទៅ​អ្នក​ទាំង​៧នាក់ដែល​កំពុង​ស្រែក​ហៅឈ្មោះគេ​​នោះ​ទៀត​ផង!

ក្រោយ​មក​អ្នក​តំណាង​របស់ Justin Bieber បាន​ចេញ​មុខបកស្រាយ​ថា​ដោយ​សារ​តារា​ចំរៀង​រូប​នេះ​មាន​ការ​នឿយហត់​ក្នុង​ការ​ធ្វើដំណើរ​និង​​ការ​ប្រគំ​តន្ត្រី​លើកមុន​របស់​គេ។ ​​ទោះ​បី​ជា​យ៉ាង​ណានៅក្នុង​ការ​ប្រគំ​តន្ត្រី​ My World Tour នៅហុងកុង​របស់ Justin Bieber​  ត្រូវ​បាន​គេ​លក់​សំបុត្រ​អស់​រហូតដល់ចំនួន ១៣៥០០។ គេ​សន្និដ្ឋាន​ថា​យុវវ័យ​ហុងកុង​ប្រហែល​ជាមិនចូលចិត្ត​ទៅ​រញ៉េរញ៉ៃ​នៅក្នុង​ព្រលានយន្តហោះឡើយ៕

 

Related Posts

  • Mai

    Now in asia, Kpop is very popular than…^^ I am a fan of Kpop too^^

  • http://dahlina.com/ monida

    What is Kpop?