នៅលីវភូល ចក្រភពអង់គ្លេស បង្គន់របស់ ចន លេណុន និងអាល់ប៊ុមចម្រៀងរបស់គាត់នឹងត្រូវដាក់ឱ្យដេញថ្លៃ។
បង្គន់ក្នុងផ្ទះរបស់ ចន លេណុន ដែលគាត់បានប្រើប្រាស់រវាងឆ្នាំ១៩៦៩ និង១៩៧២ នឹងត្រូវដាក់ឱ្យដេញថ្លៃក្នុងតម្លៃប្រមាណជា ១២០០អឺរ៉ូ (ប្រហែល 1500 ដុល្លារអាមេរិច ប្រហែល 6 លានរៀល)។ អ្នកចម្រៀងរូបនេះបានប្រគល់បង្គន់ព័រសឺឡែនចាស់នេះនៅពេលដែលដោះដូរធ្វើបង្គន់ថ្មី ទៅឱ្យកម្មករជួសជុលផ្ទះម្នាក់ឈ្មោះ Hancock ដើម្បីធ្វើថូដាំផ្កា។ Hancock បានរក្សាបង្គន់នោះនៅក្នុងសួនច្បាររបស់គាត់អស់រយៈពេល៤០ឆ្នាំ រហូតដល់ថ្ងៃគាត់ស្លាប់។

Recent Comments Gravatars