សង្គ្រាមពាក្យសំដីរបស់មេបាទាំងសងខាង បានធ្វើអោយមង្គលការរបស់កញ្ញា លី ច័ន្ទសីហាដែលគ្រោងធ្វើឡើងនៅថ្ងៃទី២៤ ខែមិនា ឆ្នាំ២០១០ ត្រូវបរាជ័យ។
ការអាក់ខាននៃអាពាហ៍ពិពាហ៍នេះគឺមកពីមានទំនាស់រវាងម្តាយកូនកំលោះនិងឪពុកកូនក្រមុំ។ ខាងស្រីទាមទារអោយខាងប្រុសផ្ទេរកម្មសិទិ្ធផ្ទះនិងឡានអោយជាទ្រព្យរួមមុនពេលចូលរោងការ ដោយអះអាងថានេះជាការសន្យារបស់ខាងប្រុសពេលមកស្តីដណ្តឹងកូនស្រីរបស់គាត់។ តែម្តាយខាងប្រុសប្រកែកដាច់អហង្ការថាមិនប្រគល់អោយជាដាច់ខាត ហើយខ្លួនមិនបានសន្យាអ្វីទាំងអស់។ គួរបញ្ជាក់ថា ការឈ្លោះប្រកែកពាក្យ សំដីនេះ មានប្រើពាក្យអសុរសដាក់គ្នាទៀតផង។

Recent Comments Gravatars