កញ្ញា ពឹង សូលយ៉ានណាដែលទើបជាប់ជាបវរកញ្ញាខ្មែរនៅប្រទេសបារាំងឆ្នាំ២០១០ បានមកធ្វើទស្សនកិច្ចនៅស្រុកខ្មែរកាលពីដើមខែមិនា ឆ្នាំ២០១០នេះ ដោយសំដែងនូវអារម្មណ៍រីករាយ និងបង្ហាញទឹកចិត្តស្រលាញ់វប្បធម៌ខ្មែរ។ ជាងនេះទៅទៀតនាងថែមទាំងចង់រៀបការជាមួយបុរសជនជាតិខ្មែរទៀតផង។
នាងបាននិយាយថា “ខ្ញុំពេញចិត្តស្រុកខ្មែរតាំងពីលើកដំបូងដែលខ្ញុំបានមកដល់ ហើយខ្ញុំពិតជាមានអារម្មណ៍រីករាយណាស់ ហើយគិតថាស្រុកបារាំងក្មានង្វីសំរាប់ខ្ញុំទៀតទេ។ ថ្ងៃអនាគត ខ្ញុំចង់មកធ្វើការស្រុកខ្មែរ និងចង់រៀបការជាមួយបុរសខ្មែរ។”
ប្រភព៖ ប្រជាប្រិយ
