អតីតពិធីការិនីរបស់ទូរទស្សន៍ CTN នាងខៀវ សានសាណានៅខែធ្នូខាងមុខនេះនឹងដឹកដៃស្វាមីជនជាតិកាណាដារួមជាមួយកូនប្រុសរបស់នាងផងវិលមកស្រុកខ្មែរដើម្បីរៀបការជាលើកទី២ ទៅតាមប្រពៃណីទំនៀមទំលាប់។ នៅពេលថ្ងៃមង្គលការមកដល់ នាងខៀវ សានសាណានឹងក្លាយទៅជាអតីតពិធីការិនីដ៏កំរម្នាក់ដែលរៀបការក្នុងពេលដែលក្នុងរបស់ខ្លួនចេះតោងឈរទៅហើយ។
កូនប្រុសរបស់ខៀវ សានសាណា
ខៀវ សានសាណា បានបោះបង់អាជីពដែលធ្វើអោយនាងមានឈ្មោះល្បីល្បាញទៅកាន់ប្រទេសកាណាដាកាលពីខែវិច្ឆិកា២០០៩ ក្រោមការធានារ៉ាប់រងពីស្វាមីរបស់នាង។ នាងបានរៀបការតាមបែបសាសនាគ្រឹស្តនៅខែធ្នូឆ្នាំដដែលនោះ។ ប៉ុន្តែនាងទើបតែសារភាពពីការរៀបការរបស់នាងកាលពីខែឧសភាឆ្នាំ២០១០នេះប៉ុណ្ណោះ។
ប្រភព៖ អង្គរធំលេខ ២៨៦


Recent Comments Gravatars