អ្នកនាងសឿ សុធារ៉ាបានសំរេចចិត្តចុះកុងត្រាផ្តល់សិទ្ធិផ្តាច់មុខដល់មន្ទីរពេទ្យរ៉ូយ៉ាល់រតនៈដែលជាមន្ទីរពេទ្យឯកជនធំមួយនៅក្នុងស្រុក លើគំរោងសិក្សាចំពោះទារិកានៅក្នុងផ្ទៃរបស់នាងចាប់តាំងពីកើតរហូតដល់អាយុ៥ខែដើម្បីផលិតជាឯកសារស្តីពីសុខភាពរបស់មាតានិងទារក។
កិច្ចព្រមព្រៀងជាថ្នូរនឹងការសម្រាលនិងថែទាំសុខភាពឥតគិតថ្លៃនៅក្នុងមន្ទីរពេទ្យមួយនេះ។ លោកសាពូន មីដាដា បាននិយាយពីមូលហេតុនៃការផ្តល់សិទ្ទិផ្តាច់មុខអោយមានការថតនិងសិក្សាចំពោះភរិយានិងកូននៅក្នុងផ្ទៃ គឺដោយសារតែខាងមន្ទីរពេទ្យបានផ្តល់មកវិញនូវការថែទាំជាច្រើនដល់អ្នកនាងសឿ សុធារ៉ា និងកូននៅក្នុងផ្ទៃ។ លោកសាពូន មីដាដានិងអ្នកនាងសឿ សុធារ៉ាយល់ថាកិច្ចព្រមព្រៀងចំពោះស្ត្រីមានផ្ទៃពោះដែលមិនធ្លាប់មានពីមុនមកមួយនេះ គឺជាកាយវិការមនុស្សធម៌មួយ ខណៈដែលលទ្ធផលនៃការពិសោធ និងសិក្សាក្លាយទៅជាឯកសារលំអិតអំពីសុខភាពសំរាប់ស្ត្រីមានផ្ទៃពោះទាំងឡាយអោយបានយល់ពីរបៀបថៃទាំសុខភាព។
ប្រភព៖ អង្គរធំលេខ ៣០២


Recent Comments Gravatars