Taeyeon ក្នុង​ក្រុម ​Girls’ Generation ត្រូវ​អ្នក​មើល​ចាប់​យក​ទៅ​នៅ​ពេល​កំពុង​សម្តែង​!

Girls’ Generation SNSD ជាក្រុមចំរៀង​ល្បី​មួយ​របស់​កូ​រ៉េ​ដែល​មាន​សមា​ជិក​សុទ្ធ​តែ​ជា​នារី​ស្អាតៗ​ចំនួន​៩​នាក់។ នាង ​Taeyeon គឺ​ជា​សមា​ជិក​ម្នាក់​ក្នុងក្រុម​​នោះ។

កាល​ពី​ម្សិល​ម៉្ងៃ (១៧មេសា​២០១១) ក្រុម​ចំរៀង​នេះ​បាន​ជួប​នឹង​ឧប្បត្តិហេតុ​មិន​ល្អ​មួយ​ដែល​បង្ក​ដោយ​បុរស​មា្នក់​ដែល​ជាអ្នក​មក ទស្សនា​ការ​សម្តែង​ការ​ប្រគុំ​តន្ត្រី​របស់​ពួក​គេ​​​ នៅក្នុង​ពិធី “Angel Price Music Festival”។

នៅ​ពេល​សម្តែង​ជិត​ចប់​បទ “Run Devil Run” មាន​បុរស​ម្នាក់បានឡើង​ទៅ​លើ​ឆាក​​និង​ចាប់​​ទាញ​ដៃ​នាង​  Taeyeon ចេញ​ពីក្រុម​ដែល​កំពុង​​​តែ​​សម្តែង​។ ពេល​នោះ​នាង​ Sunny ជា​សមាជិកក្នុង​ក្រុម​បាន​ជួយ​ឃាត់​បុរស​នោះតែមិន​បាន​សំរេច។ លោក Oh Jung Tae ដែល​ជាតារាសម្តែងក្នុង​កម្មវិធី​នោះ​ដែរ បាន​ជួយ​អន្ត​រាគមន៍​ហើយក្រុម​សន្តិ​សុខ​ក៏​បាន​មក​ដល់​និងឃាត់​ខ្លួន​បុរស​នោះ ហើយ​នាង​​ Taeyeon ក៏​បន្តការ​សម្តែង​របស់​ខ្លួន​រហូត​ដល់​ចប់៕

 

 

Related Posts

  • http://www.facebook.com/senior.frogie Noon

    why he do like this?