ទស្សនិកជនជាង ១៧៥ លាននាក់ បានចូលរួមបោះឆ្នោតជ្រើសរើសម្ចាស់ពានរង្វាន់ People’s Choice Award ឆ្នាំ២០១១។ អ្នកបោះឆ្នោតបានជ្រើសរើស The Twilight Saga: Eclipse ឱ្យឈ្នះពានរង្វាន់ Favorite Movie និង Favorite Drama Movie និង នាង Kristen Stewart (តួស្រីក្នុងរឿង Twilight) ឱ្យឈ្នះពានរង្វាន់ Favorite Movie Actress ប្រចាំឆ្នាំ២០១០។ រឿង The Twilight Saga ក៏បានឈ្នះពានរង្វាន់មួយបន្ថែមទៀត គឺ Favorite On Screen Team សម្រាប់តារាសំដែងជាក្រុម ដែលមាន Robert Pattinson, Kristen Stewart និង Taylor Lautner ។
និយាយតាមត្រង់ ខ្ញុំគិតហើយគិតទៀត នៅតែមិនយល់ មិនដឹងថាហេតុអ្វី បានរឿង Twilight នេះល្បីយ៉ាងនេះ?
ទោះជាយ៉ាងណា ទស្សនិកជនបានបោះឆ្នោតឱ្យចម្រៀង Love the Way You Lie របស់ Eminem(featuring Rihanna) ដែលខ្ញុំចូលចិត្ត ជាប់ជា Favorite Song ប្រចាំឆ្នាំដែរ
Source:
- Twilight tops People’s Choice awards, the guardian, 06/01/2011
-People’s Choice Awards Winners List: ‘Eclipse,’ Katy Perry, More
