
តារាចំរៀងប៉ុបដ៏ល្បីល្បាញ ដែលជាម្ចាស់បទចំរៀង “I will always love you”, “I have nothing”, “Saving all my love for you” បានទទួលមរណភាពយ៉ាងអាថ៌កំបាំងនៅក្នុងបន្ទប់ជាន់ទី៤របស់នាងនៃសណ្ឋាគារ Beverly Hills កាលពីរសៀលថ្ងៃសៅរ៍នេះ (១១កម្ភៈ២០១២) នៅវេលាម៉ោង៣និង៥៥នាទីគឺ១ម៉ោងមុនពេលចូលរួមសម្តែងសាកល្បងសំរាប់កម្មវិធី Academy’s 2012 GRAMMY ដែលនឹងប្រារព្ធឡើងនៅរាត្រីថ្ងៃអាទិត្យនេះ។ មរណភាពដ៏តក់ករហល់របស់តារាចំរៀងវ័យ៤៨ឆ្នាំរូបនេះ បានក្លាយទៅជាភាពសោកសៅនិងភ្ញាក់ផ្អើលជាខ្លាំងសំរាប់អ្នករួមអាជីព និងអ្នកគាំទ្រនាងនៅជុំវិញពិភពលោក។
នៅក្នុងសន្និសីទកាសែតដ៏ខ្លីមួយនៅសណ្ឋាគារ Beverly Hills លោកអនុសេនីយ៍ទោ Mark Rosen បានបញ្ជាក់ថា ប៉ូលីសបានទទួលទូរស័ព្ទបន្ទាន់ 911 ពីខាងសណ្ឋាគារនៅម៉ោង ៣និង៤៣រសៀល មុនពេលដែលតារាចំរៀង Whitney Houston ត្រូវបានប្រកាសថាបានទទួលមរណភាពនៅម៉ោង៣និង៥៥នាទី។











Recent Comments Gravatars