ប្រសិនបើអ្នកកំពុងតែស្វែងរកយុវវ័យក្មេងៗដើម្បីចែករំលែកទស្សនៈ និងបញ្ហាផ្សេងៗ ខណៈដែលមិត្តភ័ក្តិរបស់អ្នកនៅក្នុងពិភពមួយពិតប្រាកដហាក់ដូចជា មិនយល់ពីអ្នកអ៊ីនធឺណិតអាចផ្ដល់ឲ្យមនុស្សនៅគ្រប់កន្លែងទូទាំង ពិភពលោកដើម្បីជជែកលេងជាមួយអ្នក។
មានគេហទំព័រភ្ជាប់បណ្ដាញទំនាក់ទំនងសង្គមមួយចំនួន និងវេទិកាពិភាក្សាសម្រាប់មនុស្សគ្រប់ប្រភេទប្រុស ស្រី ក្មេង ចាស់ សិស្ស បុគ្គលិកអាជីព មនុស្សស្រលាញ់ភេទដូចគ្នា និងអំពីក្រុមផ្សេងៗទៀតដែលអ្នកអាចដឹង។
គេហទំព័រទាំងនេះជាកន្លែងដ៏ល្អសម្រាប់អ្នកដើម្បីបង្ហាញខ្លួនរបស់ អ្នក ឬប្រសិនបើអ្នកមិនចង់ឲ្យគេស្ដាប់ឬសំឡេងរបស់អ្នក អ្នកអាចយល់ពីគំនិត និងការណែនាំរបស់អ្នកផ្សេងទៀត និងព្យាយាមបញ្ចូលទៅក្នុងជីវិតផ្ទាល់ខ្លួនរបស់អ្នក។ ដោយសារតែអ្នកចូលរួមការសន្ទនានៅលើបណ្ដាញអ៊ីនធឺណិតដោយមិន ចាំបាច់បញ្ចេញឈ្មោះពិតប្រាកដរបស់អ្នក គេហទំព័រទាំងនេះក៏ផ្ដល់ឱកាសដ៏ល្អបំផុត ដើម្បីពិភាក្សាអំពីអ្វីផ្សេងទៀតដែលអ្នកអាចពិបាកនិយាយទៅកាន់ មិត្តភ័ក្ដិរបស់អ្នក។
ដោយសារតែនេះជារឿងរបស់ស្ត្រី យើងសូមផ្ដល់ការណែនាំនូវគេហទំព័រមួយចំនួនដែលបង្កើតឡើងជាពិសេស សម្រាប់ស្ត្រី ។ ប៉ុន្តែវាមិនចាំបាច់ចំណាយពេលច្រើនដើម្បីស្រាវជ្រាវ ស្វែងរកគេហទំព័រដែលផ្ដោតលើចំណាប់អារម្មណ៍របស់អ្នកនោះទេ ។ សូមចូលទៅកាន់គេហទំព័រខាងក្រោមនេះ និងចាប់ផ្ដើមពិភាក្សា និងស្ដាប់តន្ត្រីនៅលើបណ្ដាញអ៊ីនធឺណិត ។
http://www.gurl.com/
នេះគឺជាគេហទំព័រដ៏ល្អបំផុតដែលផ្ដល់តែព័ត៌មានដែលស្ត្រីក្មេងៗ ចង់បាន។ វាផ្ដល់ឱកាសសម្រាប់ស្ត្រីក្មេងៗដើម្បីពិភាក្សាអំពីបញ្ហាផ្សេងៗ។ ប៉ុន្តែវាក៏មានល្បែងកម្សាន្តគ្រប់ប្រភេទ និងទំព័រកម្សាន្តផ្សេងៗ ដើម្បីធ្វើឲ្យអ្នករីករាយនៅពេលដែលអ្នកចូលរួមទៅកាន់គេហទំព័រ នេះ។ គេហទំព័រនេះ ក៏មានបញ្ចូលប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ ដូចជា វីដេអូ រូបថត ក៏ដូចជាព័ត៌មានអប់រំដែលបង្ហាញយ៉ាងត្រជាក់ផ្នែក។
http://femina.com/
FeMiNa អាចផ្ដល់សៀវភៅបញ្ជីឈ្មោះដែលអាចស្រាវជ្រាវរកឈ្មោះដើម្បីភ្ជាប់ ទំនាក់ទំនងទៅកាន់គេហទំព័រដែលទាក់ទងនឹងស្ត្រី និងព័ត៌មាននៅលើគេហទំព័រទូទាំងពិភពលោក។
FeMiNa គឺជាកន្លែងផ្ទុកទិន្នន័យស៊ីជម្រៅ និងឧបករណ៍ស្រាវជ្រាវសម្រាប់គេហទំព័រដែលនិយាយអំពីស្ត្រី ក៏ដូចជាអ្នកប្រើប្រាស់ជាច្រើន ដែលអាចឆ្លើយឆ្លងគ្នាបាន។ អ្នកអាចចុះឈ្មោះប្រើប្រាស់គេហទំព័រនេះដោយសេរី។ គេហទំព័រនេះ ក៏ផ្ដល់គំនិត និងព្រឹត្តិការណ៍ផ្សេងៗសម្រាប់ស្ត្រីរួមគ្នា ដើម្បីធ្វើឲ្យជីវិតរបស់ពួកគេកាន់តែល្អប្រសើរឡើង និងធ្វើឲ្យសង្គមក្លាយជាកន្លែងមួយដ៏ប្រសើរសម្រាប់ស្ត្រីនៅ ទូទាំងសាកលលោក។
គេហទំព័រនេះ គឺជាស្ថាប័នភ្ជាប់បណ្ដាញសម្រាប់ស្ត្រីដែលមានអាជីពជាអ្នក ពាណិជ្ជកម្មដោយផ្ដោតលើការអភិវឌ្ឍអាជីព និងអាជីវកម្មរបស់ពួកគេឲ្យរីកចម្រើនទៅមុខ។ យើងផ្ដោតលើការតភ្ជាប់ទំនាក់ទំនងទៅអ្នកផ្សេងៗទៀត ដោយរៀនសូត្រពីបច្ចេកវិទ្យា ចំណេះដឹងថ្មីៗ និងស្វែងរកការងារ អ្នកតម្រង់ផ្លូវ និងអ្នកហាត់ការ ដើម្បីទទួលបានការគាំទ្រ និងព័ត៌មាន។
ប្រភព៖ វិបផតថលស្តីអំពីស្ត្រី
Recent Comments Gravatars