កម្ពុជា អាចនឹងទទួលបានភ្ញៀវទេសចរ ចូលតាមច្រកផ្លូវគោកពីប្រទេសជិតខាងដល់ទៅជាង១លាននាក់នៅ ឆ្នាំ២០១០នេះ។ នេះបើតាមការអះអាងរបស់លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។
ច្រកចូលកម្ពុជាតាមឡាវ
តាមស្ថិតិក្រសួងទេសចរណ៍បានឲ្យដឹងថា ក្នុងរយៈពេល៤ខែមកនេះកម្ពុជា ទទួលបានភ្ញៀវទេសចរ ចូលច្រកផ្លូវគោកសរុប ៣៣៤ ២៧៣នាក់ ក្នុងនោះពីប្រទេសថៃ ១៥៧ ៧០៨នាក់ វៀតណាម ១៦៣ ៧៩៧នាក់ និងពីឡាវ ១២ ៧៦៨នាក់។

Recent Comments Gravatars