វិទ្យុអូស្ត្រាលី៖ ដំណើការ​នៃ​ការ​ដាក់​ពាក្យ​​ទៅ​​សិក្សា​​នៅ​​ប្រទេស​​អូស្រ្ដាលី​​ជា​​លក្ខណៈ​​ឯកជន

ប្រទេស​អូស្រ្ដាលី​គឺ​ជា​ប្រទេស​ជឿនលឿន​មួយ​នៅ​ក្នុង​តំបន់​ទ្វីបអូសេអានី ដែលជាប្រទេស​​និយាយ​ភាសា​អង់គ្លេស។​ អ្វី​ដែល​សំខាន់​នោះ​គឺ​ថា សញ្ញាប័ត្រ​នៃ​សកល​វិទ្យាល័យ​អូស្រ្ដាលី​មាន​តម្លៃ​ខ្ពស់​ដែល​អន្ដរជាតិ​គេ​ទទួល​ស្គាល់។ ដោយ​សារ​អូស្រ្ដាលី​មាន​ទីតាំង​ភូមិ​សាស្រ្ដ​​នៅ​ជិត​ទ្វីប​អាស៊ី​ អូស្រ្ដាលី​មាន​សិស្ស​ និស្សិត​ជា​ច្រើនមកពីទ្វីប​អាស៊ី​មក​សិក្សានៅក្នុងប្រទេស​នេះ ក្នុង នោះ​មាន​ដូច ជា​មក​ពី​ចិន សិង្ហបុរី ឥណ្ឌា ឥណ្ឌូណេស៊ី ថៃ ឡាវ វៀតណាម និង​កម្ពុជាជាដើម។

មិនតែប៉ុណ្ណោះ សិស្សប្រទេសផ្សេងៗទៀតនៅអឺរ៉ុប អាម៉េរិកឡាទីន ក៏មកសិក្សានៅអូស្រ្ដាលីដែរ។​ ដោយ​ឡែក​ចំពោះ​ប្រទេស​កម្ពុជា​វិញ បើ​តាម​តួលេខដែលវិទ្យុអូស្រ្ដាលីទទួលបាន នៅឆ្នាំសិក្សា​២០០៩ និង២០១០នេះ កម្ពុជា​មាន​សិស្ស​មក​រៀន​នៅ​អូស្រ្ដាលី​ប្រមាណ​ជាង​២៦០​នាក់​។

ស្តាប់អត្ថាធិប្បាយ​លំអិត

Related Posts