យន្តហោះប៊ូអ៊ីង 747 របស់ក្រុមហ៊ុន Air France បានចាកចេញពីព្រលានយន្តហោះ អន្តរជាតិ Rio de Janeiro-Galeão ក្រុង រីយ៉ូ ប្រទេសប្រេស៊ីល នាថ្ងៃអង្គារ នៅម៉ោង១៦និង២០នាទី ម៉ោងក្នុងស្រុក។ វាត្រូវហោះសំដៅមកក្រុងប៉ារីស ប៉ុន្តែបន្ទាប់ពីហោះបាន២ម៉ោងកន្លះ យន្តហោះនេះត្រូវបង្ខំចិត្តហោះត្រលប់បកក្រោយវិញ។
យោងតាម Air France ការហោះត្រលប់ក្រោយវិញនេះគឺដោយសារបញ្ហាបច្ចេកទេសនៅក្នុងបន្ទប់បន្ទោរបង់ (បង្គន់) ដែលបង្កជាការលំបាកយ៉ាងធ្ងន់ធ្ងរដល់អ្នកដំណើរ ដែលមានរយៈពេល១១ម៉ោង។
អ្នកដំណើរទាំង៤៤៣នាក់ ត្រូវបានដឹកជញ្ជូនត្រលប់ទៅផ្ទះវិញ ឬ យកទៅស្នាក់នៅសណ្ឋាគារ។
អ្នកដំណើរម្នាក់បានឱ្យដឹងថា ដំបូងបង្គន់៦បានខូច បន្ទាប់មកទៀតបង្គន់៤ទៀតបានខូច។
——
(Source: Un Boeing 747 parti hier de Rio, fait demi-tour parce que ses toilettes son hors d’usage !, LePost)

Recent Comments Gravatars