ភ្លើងពណ៌ដែល​រចនាសំរាប់សារមន្ទីរ Holburne នៅអង់គ្លេស

លោក Bruce Munro ជាអ្នក​រចនានិង​ជាអ្នក​តម្លើងភ្លើងពណ៌​ដ៏ល្បី​ជនជាតិ​អង់គ្លេស ដែល​ជំនាញរបស់គាត់គឺ​ការ​តម្លើង​អំពូលភ្លើង​នៅ​ទី​វាល​ធំៗ ដូច​ជា Field of Light ដែល​ជា​ពិព័ណ៌អំពូលភ្លើងលើកទី​មួយ​នៅ​សារមន្ទីរ​​​ V&A កាល​ពី​ឆ្នាំ​២០០៤។ ថ្មីៗ​នេះ​គាត់​បាន​បង្ហាញ​ស្នារដៃ​នៅ​ទីវាល​មួយ​ទៀត​ដែល​តុបតែង​លំអ​ដោយ​អំពូល​រាប់រយ រាប់​ពាន់ ស្ថិតក្នុង​បរិវេណ​សារមន្ទីរ​ Holburne របស់​អង់គ្លេស។ ទី​វាល​ដែល​រចនា​ភ្លើង​ពណ៌នេះ​បាន​បើក​អោយ​ចូល​ទស្សនា​ជា​សាធារណៈ​ចាប់​ពី​ថ្ងៃ​ទី​២៦​វិច្ឆិកា២០១១​រហូត​ដល់​ថ្ងៃ​ទី​០៨មករា​២០១២។

Related Posts