សៀវភៅដែលមានចំណងជើងថា “រដ្ឋាភិបាលកម្ពុជាពីឆ្នាំ១៩៤៥ ដល់ឆ្នាំ២០១០” បានចេញផ្សាយ និងលក់ជាសារណៈហើយ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១០នេះ។
សៀវភៅនេះបានចងក្រងការប្រែប្រួលព្រឹត្តិការណ៍ធំៗ ជាប្រវត្តិសាស្ត្រនៃរដ្ឋាភិបាលកម្ពុជាក្នុង រយៈពេល៦ទស្សវត្សរ៍កន្លះ ចុង ក្រោយ។
លោក ពុយ គា ជាអ្នកឆ្លើយឆ្លងឲ្យទីភ្នាក់ងារសារព័ត៌មានក្យូដូរបស់ជប៉ុន និងជាអ្នកនិពន្ធចងក្រងសៀវភៅនេះ បាននិយាយថា សៀវភៅរបស់លោកបានសំរិតសំរាំងចងក្រងនូវព្រឹត្តិការណ៍ធំៗក្នុងរបប គ្រប់គ្រងនីមួយៗ និងការផ្លាស់ប្តូររបបគ្រប់គ្រងពីមួយទៅមួយតាមលំដាប់លំដោយនៃ ឆ្នាំចាប់តាំងពីឆ្នាំ១៩៤៥ រហូតមកដល់ពេលបច្ចប្បន្ន។ តាមរយៈសៀវភៅនេះ ក្រៅអំពីការរាយឈ្មោះមេដឹកនាំទាំងអស់ទៅតាមរដ្ឋាភិបាលនីមួយៗ វាក៏បានឆ្លុះបញ្ចាំងនូវការឆ្លងកាត់របបនយោបាយធំៗចំនួន១៤ និង៨៣រដ្ឋាភិបាលឯណោះ។
លោក ពុយ គា បាននិយាយថាសៀវភៅលោកត្រូវបានដាក់លក់នៅតាមបណ្ណាគារស្ទើរទាំងអស់ និង តាមតូបលក់កាសែតមួយចំនួនទៀតនៅទីក្រុងភ្នំពេញ។
