មាន់​៤៨០០​ក្បាល​ស្លាប់​ដោយ​សារ​ភ័យ​នឹងសំឡេង​​យន្តហោះ​​ប្រដេញ

ភ្នាក់​ងារ​ព័ត៌មាន Le Télégramme ប្រចាំតំបន់​ប្រឺតាញ​ប្រទេស​បារាំង​បាន​អោយ​ដឹង​ថា នៅ Pléguien, Côtes d’Armor, កាល​ពី​ថ្ងៃ​អង្គារ​ពេល​ថ្ងៃ​ត្រង់ កសិដ្ឋានចិញ្ចឹម​មាន់​មួយ​កន្លែង​បាន​ងាប់​មាន់​អស់ ៤៨០០​ក្បាល​ ដោយ​សារ​តែ​ការ​ភ័យ​ខ្លាច។

នៅ​វេលា​នោះ យន្តហោះ​ប្រដេញ​របស់​ទាហាន​ពីរ​គ្រឿង​បាន​ហោះ​ចេញ​ពី​មូលដ្ឋាន​ទ័ព​ Lanvéoc ហើយ​បាន​ហោះ​ទាបៗ​ ធ្វើ​អោយ​មាន់​ខ្លាច​រហូត​ដល់​ស្លាប់។ ដោយ​សារ​តែ​ភ័យ​ខ្លាច​នឹង​សំឡេង​នោះ ពួក​មាន់​បាន​រត់​ឆ្លេឆ្លា​ទៅ​ផ្ដុំ​គ្នា​នៅ​ជ្រុង​ម្ខាង​នៃ​រោង​មាន់។ ​

ម្ចាស់កសិដ្ឋាន​បាន​ដាក់​ពាក្យ​ប្ដឹង​ដល់​ប៉ូលីស​រួចរាល់​ហើយ។ មានសាក្សី​ជា​ច្រើន​បាន​និយាយ​ថា​បាន​ឃើញ​យន្តហោះ​ទាំង​ពីរ​គ្រឿង​នោះ។

(4.800 poules mortes de peur à cause d’avions de chasse?, LePost)

Related Posts

Speak Your Mind

*