ជារៀងរាល់ថ្ងៃនៅវេលាម៉ោង ៦ និង ៣០ នាទីព្រឹក ក្មេងៗ ទីទ័លក្រគ្មានទីពឹងដែល បានដើររើសអេតចាយនៅតាម គំនរសំរាមមួយចំនួននៅក្នុងទីក្រុងភ្នំពេញ បាននាំគ្នាទៅញ្ញ៉ាំ អាហារដោយមិនគិតថ្លៃ នៅភោជនីយដ្ឋានសម្រាប់ក្មេង អនាថាដែលមានឈ្មោះថា “ផ្ទះបាយកុមារ” ដែលមានទីតាំងស្ថិត នៅក្នុងសង្កាត់ទួលទំពូងទី ១ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ។ អាហារដ្ឋាននេះគឺគេបើកឡើងសម្រាប់ទទួលតែក្មេងអនាថា ដែលគ្រួសាររបស់ពួកគេក្រីក្រគ្មានទីពឹង ហើយម្ចាស់ហាងបានធ្វើការកំណត់ដោយអនុញ្ញាតឱ្យតែក្មេងដែលមានអាយុក្រោម ១៤ ឆ្នាំប៉ុណ្ណោះ ទើបគេឱ្យចូលញ្ញ៉ាំអាហារនៅទីនេះ។
ប្រភព៖ http://www.phnompenhdailynews.com
