អ្នកតំណាងមកពីភាគខាងកើតកោះជ្វា គឺកញ្ញា Astrid Ellena Indriana Yunadi (២១ឆ្នាំ) បានឈ្នះនៅក្នុងការប្រកួតបវរកញ្ញាឥណ្ឌូនេស៊ី ២០១១ ដែលប្រារព្ធឡើងនៅទីក្រុងហ្សាកាតាកាលពីថ្ងៃទី៣មិថុនាឆ្នាំ២០១១ ។
នាងមានកំពស់១,៧០ម៉ែត្រ ចេះនិយាយភាសារអង់គ្លេស មែនដារីន និងអេស៉្បាញយ៉ាងស្ទាត់ជំនាញ។ នាងនឹងក្លាយជាតំណាងរបស់ឥណ្ឌូនេស៊ីនៅក្នុងការប្រកួតបវរកញ្ញាពិភពលោក២០១១នៅទីក្រុងឡុងដ៍ប្រទេសអង់គ្លេសនៅថ្ងៃទី៦ខែវិច្ឆិកាខាងមុខនេះ។







