បវរកញ្ញាកូរ៉េ ២០១០

នាង​កញ្ញា ជុង សូរា ជានិស្សិតអាយុ ១៩ឆ្នាំ របស់កូរ៉េ បាន​ពាក់ម្កុដ​បវរកញ្ញាកូរ៉េ ២០១០កាលពី​ថ្ងៃ​អាទិត្យមុន។ នាង​ត្រូវ​បាន​គេ​ជ្រើសរើស​ក្នុង​ចំណោម​បេក្ខជន​សរុប៥៥នាក់​នៅក្នុង​ការ​ប្រកួត​បវរកញ្ញា នៅមជ្ឈមណ្ឌលស៊ីចុង ក្នុងទីក្រុងសេអ៊ូល។

ជុង បច្ចុប្បន្ន​បាន​ចុះឈ្មោះចូល​រៀន​នៅសាកលវិទ្យាល័យ Riverside ក្នុងរដ្ឋកាលីហ្វរញ៉ា។ ក្រៅពី​ភាសាកំណើត នាង​ចេះ​ភាសាអង់គ្លេស ចិន ជប៉ុន។ នាង​នឹង​ក្លាយ​ជា​បវរកញ្ញា​តំណាង​ប្រទេសកូរ៉េក្នុង​ការ​ប្រកួត​បវរកញ្ញា​ពិភពលោក (Miss World) ២០១០ និង​ បវរកញ្ញាចក្កវាឡ (Miss Universe) ២០១១។

Related Posts