អ្នកឈ្នះក្នុងការប្រកួតបវរកញ្ញាអាមេរិច ២០១១ នៅ Las Vegas កាលពីថ្ងៃអាទិត្យនេះ បានទៅលើកញ្ញា Alyssa Campanella អាយុ២១ឆ្នាំ ជាបវរកញ្ញាមកពីរដ្ឋកាលីហ្វ័រញ៉ា។ នាងត្រូវបានគេជ្រើសរើសក្នុងចំណោមបវរកញ្ញា៥១រូបដែលជាតំណាងមកពីរដ្ឋនានាក្នុងសហរដ្ឋអាមេរិច សំរាប់គ្រប់គ្រងម្កុដបវរកញ្ញាអាមេរិច សំរាប់ឆ្នាំ២០១១ និងជាតំណាងអាមេរិច សំរាប់ការប្រកួតបវរកញ្ញាចក្កវាឡ២០១១ នៅទីក្រុង Sao Paulo ប្រទេសប្រេស៊ីល នៅថ្ងៃទី១២កញ្ញាឆ្នាំ២០១១ ខាងមុខនេះ។











