រូបដែលឈ្នះរង្វាន់ធំឆ្នាំ២០១០ ថតដោយ Brittany Brothers
ការប្រកួតរូបថតទេសចរសំរាប់ National Geographic ២០១១ ចាប់ផ្តើមពីថ្ងៃទី៥ខែមេសាដល់ថ្ងៃទី១១ខែកក្កដាឆ្នាំ២០១១នេះ។ កាលពីការប្រកួតឆ្នាំមុនមានអ្នកថតរូបជិត៤០០០នាក់ដែលបានដាក់រូបថតប្រកួតរហូតដល់ជិត១១០០០រូប។ រូបភាពដែលនឹងត្រូវដាក់សំរាប់ការប្រកួតនេះមានដូចជារូបភាពពីទីកន្លែង សត្វព្រៃ និងរូបថតអនុស្សាវរីយ៍ពីសកម្មភាពនានានិងអារម្មណ៍ពីការដើរកម្សាន្ត…។
ដាក់រូបភាព Digital សំរាប់ប្រកួត មានចំណាត់ក្រុមដូចខាងក្រោម៖
Travel Portraits: សកម្មភាពការងារ, សកម្មភាពលេងសើចនានា, សកម្មភាពក្នុងកម្មវិធីផ្សេងៗ។
Outdoor Scenes: ទេសភាព, មេឃ , ខ្យល់អាកាស, សត្វព្រៃ, ទឺកធ្លាក់។
Sense of Place: រូបពីសកម្មភាពឬអ្វីដែលរំលឹកដល់ទីកន្លែងណាមួយ។
Spontaneous Moments: កំប្លែង, ប្លែកៗ, ភ្ញាក់ផ្អើល, កាយវិការឬសកម្មភាពដែលមិនបានគ្រោងទុកជាមុន។
រូបថតដែលឈ្នះនឹងត្រូវដាក់បង្ហាញនៅក្នុងទស្សនាវដ្តី National Geographic Traveler សំរាប់ខែវិច្ឆិកា/ធ្នូឆ្នាំ២០១១។
រង្វាន់លេខ១
ដំណើរកម្សាន្តរយៈពេល១៤ថ្ងៃទៅកោះនៅអង់គ្លេសនិងអៀរឡង់ដោយយន្តហោះរបស់ National Geographic Explorer។
www.NationalGeographicExpeditions.com
រង្វាន់លេខ២
ការស្នាក់នៅ៩យប់នៅសណ្ឋាគារ Trident ប្រទេសឥណ្ឌា ដែលរាប់បញ្ចូលទាំងការស្នាក់នៅក្នុងទីក្រុងn Agra, Delhi, Jaipur និង Udaipur។
www.TridentHotels.com
រង្វាន់លេខ ៣
ដំណើរកម្សាន្តថតរូបរយៈពេល២ថ្ងៃកន្លះនៅ Santa Fe Workshops
www.santafeworkshops.com
រង្វាន់លើកទឹកចិត្ត ៧រង្វាន់
ទឹកប្រាក់ ២០០ដុល្លាអាមេរិច
www.bhphotovideo.com
ប្រភព៖ http://travel.nationalgeographic.com

Recent Comments Gravatars