លោក Kim Sung-min ជាវេជ្ជបណ្ឌិតជំនាញខាងផ្នែកវះកាត់កែសម្ផស្សនៃមជ្ឈមណ្ឌលកែសម្ផស្ស Imi Plastic Surgery នៅកូរ៉េខាងត្បូងបាននិយាយថាលោកមានការមមាញឹកជាខ្លាំងចាប់ពីខែមករាដល់ខែមិនាពីព្រោះមានអតិថិជនក្មេងៗជាច្រើនបានមកធ្វើការវះកាត់កែសម្ផស្ស។
“៣០% នៃអតិថិជនរបស់លោកជាមកធ្វើការវះកាត់ដើម្បីផ្លាស់ប្តូរមុខមាត់រូបរាងក្នុងគោលបំណងស្វែងរកការងារ។ អ្នកខ្លះមកទីនេះម្តងទៀតបន្ទាប់ពីបានវះកាត់បាន៣ឆ្នាំ ដោយពួកគេនិយាយថា គេចង់បានមុខមាត់ដែលស្អាតបែបធម្មជាតិនៅពេលដែលគេចាប់ផ្តើមស្វែងរកការងារ។ ជំរើសមួយដែលពេញនិយមជាងគេរបស់អតិថិជនលោកគឺអ្វីដែលពួកគេហៅថា សម្រស់មានលក្ខណៈថ្លៃថ្នូរ ដូចជាកែបបូរមាត់ធ្លាក់ ថ្ងាសផត និងកែទំរង់មុខ។”
“កាលពីមុនពួកគេបញ្ជាក់ពីកន្លែងដែលចង់កែ ដូចជាច្រមុះឬទំរង់ភ្នែកជាដើម។ ប៉ុន្តែសំរាប់អ្នកដែលមកកែសម្ផស្សដើម្បីរកការងារធ្វើ គឺពួកគេត្រូវការការវះកាត់មួយដែលផ្លាស់ប្តូរមុខមាត់របស់គេទាំងមូលតែម្តង។”
ក្រៅពីការវះកាត់កែមុខមាត់ វេជ្ជបណ្ឌិតដទៃទៀតក៏បានមានប្រសាសន៍ដែរថាអតិថិជនរបស់ពួកគាត់បានស្នើការវះកែសំលេង កែអញ្ចាញធ្មេញ កែទងត្រចៀកនិងរហូតដល់កែខ្សែបាតដៃថែមទៀតផងដែល។
យោងតាមស្ថិតិរបស់មន្ទីរពេទ្យមួយចំនួន ការវះកាត់កែខ្សែបាតដៃនេះគឺមិនត្រឹមតែបន្ថែមខែ្សដែលដាច់ឬមានតែពាក់កណ្តាលនោះទេ គឺកែទៅតាមក្បួនហុងស៊ុយខ្សែបាតដៃរបស់ចិន ដែលមានឈ្មោះ យីង/យ៉ាង និងលក្ខណៈសំខាន់ៗ៥យ៉ាងទៀតផង។
នៅក្នុងគម្ពីរមើលលក្ខណៈរបស់មនុស្ស យីង/យ៉ាង គេសរសេរថាទឹកមុខដែលគ្មានស្លាកស្នាម មានសំបុរភ្លឺគឺមានន័យថាមានជោគសំណាងល្អ។ ដូច្នេះហើយទើបបានជាមានអតិថិជនជាច្រើនមកវះកាត់បំបាត់ស្លាកស្នាមរបស់ខ្លួន។ ការវះកាត់កែខ្សែបាតដៃ ក៏ចាប់ផ្តើមពេញនិយមដែរ។ ក្នុងការវះកាត់នេះគេត្រូវច្រឹបជ្រៅទៅក្នុងបាតដៃ ភ្ជាប់ចំនុចមួយៗនៅក្នុងនោះ។ ការច្រឹបនោះគឺគេត្រូវច្រឹបចំណុចមួយៗនិងខ្សែដែលមានស្រាប់ដើម្បីកែទៅតាមតំរូវការរបស់អតិថិជនដែលថាខ្សែបែបណាដែលនាំមកនូវសំណាងល្អ។
ទោះបីជាការវះកាត់នេះមានគ្រោថា្នក់យ៉ាងណាក៏ដោយ ក៏៧០%នៃអតិថិជនទាំងអស់សុខចិត្តទទួលដែរ។ នេះបើតាមលទ្ធផលនៃការស្ទង់មតិរបស់មន្ទីរពេទ្យ។
គ្រូទាយតាមខ្សែបាតដៃ Yoo Jong-oh បាននិយាយថា គាត់ភ្ញាក់ផ្អើលយ៉ាងងខ្លាំងដោយសារតែអតិថិជនរបស់គាត់កើនឡើងយ៉ាងខ្លាំងហើយភាគច្រើនគឺមានអាយុក្រោម២០ឆ្នាំ។ “ពួកគេសួរគាត់ថាខ្សែកន្លែងណាត្រូវលុប ត្រូវភ្ជាប់…ត្រូវកែទៅជាទំរង់យ៉ាងណា…ព្រោះថាគេត្រូវយកទៅបង្ហាញគ្រូពេទ្យ។” Yoo បានព្យាយាមពន្យល់រារាំងពួកគេកុំអោយមានគំនិតវះកាត់ប្តូរខ្សែបាតដៃដើម្បីអោយមានជោគសំណាងក្នុងការស្វែងរកការងារ បន្ទាប់ពីគាត់បានទទួលការបន្ទោសពីអតិថិជនម្នាក់ដែលបន្ទាប់ពីវះកាត់គាត់មានស្នាមនៅលើបាតដៃដ៏គួរអោយខ្លាចនិងគ្មានការងារធ្វើទៀតផង។
http://joongangdaily.joins.com/article/view.asp?aid=2874851

Recent Comments Gravatars