ការជួសជុលផ្លូវដែកពីស្ថានីយរថភ្លើងនៅភ្នំពេញ ត្រង់ចំណុចផ្លូវបំបែកចំណុច PK9+400 ដល់ស្ថានីយទូកមាស ក្នុងខេត្តកំពត នាពេលនេះសម្រេចបានលទ្ធផល ៦០ភាគរយ។ តាមគម្រោងផ្លូវដែកនេះនឹងបើកដំណើរការធ្វើអាជីវកម្មឲ្យរថភ្លើង ឆ្លងកាត់ពីភ្នំពេញទៅខេត្តកំពត នៅក្នុងខែតុលាឆ្នាំ២០១០។ នេះបើតាមការបញ្ជាក់របស់លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅក្នុងបទសម្ភាសន៍ជាមួយនឹងស្ថានីយទូរទស្សន៍ជាតិកម្ពុជា កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០១០។
លោក ត្រាំ អ៊ីវតឹក បានមានប្រសាសន៍ថា គម្រោងជួសជុលផ្លូវដែកភ្នំពេញ-ផ្លូវបំបែក ដល់ស្ថានីយទូកមាសក្នុងខេត្តកំពតនោះ ស្ថិតនៅក្នុងគម្រោងជួសជុលស្ដារផ្លូវដែកភ្នំពេញទៅខេត្តព្រះសីហនុ ដែលមានប្រវែងសរុប២៦៦គីឡូម៉ែត្រ។ ការស្ដារជួសជុលនេះចែកជាពីរដំណាក់កាល។ ទី១- ភ្នំពេញផ្លូវបំបែកដល់ស្ថានីយទូកមាស និងទី២- ស្ថានីយទូកមាសក្នុង ខេត្តកំពត ដល់ស្ថានីយខេត្តព្រះសីហនុ ដែលមកដល់ពេលនេះទទួលបានលទ្ធផល១៩ភាគរយ ហើយគ្រោងនឹងបញ្ចប់នៅក្នុងខែឧសភាឆ្នាំ២០១១។
អានបន្ថែម៖ http://women.open.org.kh/km/realway-pp-kompot-use-oct
Recent Comments Gravatars