សាស្រ្តាស្លឹក​រឹតបុរាណ​របស់​ខ្មែរ អនឡាញ​

សម្រាប់​អ្នក​ដែល​ចូល​ចិត្ត​ស្រាវជ្រាវ​ស្នាដៃបុរាណ អក្សរ​សាស្ត្រ​បុរាណ យើង​មាន​ដំណឹង​ល្អ​មួយ ។ ទូត​សឹង្ហបុរី រួម​ជា​មួយ UNESCO បាន​បង្កើត​វែបសាយថ៍ www.khmermanuscripts.org ឡើង និង​បាន​ដាក់​ឱ្យ​ដំណើរ​ការ​កាល​ពី​ថ្ងៃ​ពុធ​នេះ។
នៅ​លើ​វែបសាយថ៍​នេះ គេ​អាន​សាស្ត្រា​ស្លឹក​រឹត​បុរាណ​ខ្មែរ ដែលក្រុម​ការងារ​របស់ សាលាបារាំងចុងបូព៌ាប្រទេស-មូលនិធិបោះពុម្ពសាត្រាស្លឹករឹតខ្មែរ (EFEO-FEMC) ​បាន​ប្រមូល​ចង​ក្រង​ យក​មក​ថត​ទុក​ជា​ឯកសារ។
វែបសាយថ៍ www.khmermanuscripts.org បាន​រៀបចំ​ឡើង​ជា​បីភាសា​ មាន​ខ្មែរ បារាំង និង អង់គ្លេស។
* ចំណុច​អន់​មួយ​របស់​វែបសាយថ៍​នេះ គឺ​រូបសាស្ត្រា​ស្លឹក​រឹត ដែល​គេ​យក​មក​អាប់ឡូដ មាន​ទំហំ​តូច​ពេក ពិបាក​អាន។

Related Posts

  • http://kooms.info sophy

    ខ្ញុំ​កំពុង​តែទើស​ត្រង់ចំនុច​អន់​នេះដែរ គឺតូច​ទាល់តែមានទែន ខ្ញុំ​សូម​អោយ​ពូកគាត់ដាក់​រូប​ភាពដើម ឬ ក៏ពង្រីអោយ​ធំជាងនេះ ៥ដង