ក្រសួងអប់រំយុវជននិងកីឡា បានថ្លែងថា ក្រសួងនឹងលុបចោលការសិក្សា តាមកម្មវិធីកម្រិតខ្ពស់ចេញពីកម្មវិធីសិក្សាថ្នាក់ជាតិ នៅតាមវិទ្យាល័យទូទាំងប្រទេសចេញដោយអនុញ្ញាតឲ្យសិស្សទាំងអស់ សិក្សាតាមកម្មវិធីដែលមាន១០មុខវិជ្ជាដូចៗគ្នាវិញ។
ដោយត្រូវបានអនុវត្តជាលើកដំបូងនៅឆ្នាំ២០០៨ ទៅលើសិស្សថ្នាក់ទី១០ កម្មវិធីសិក្សាកម្រិតខ្ពស់ អនុញ្ញាតឲ្យសិស្សផ្ដោតពេលវេលានៃការសិក្សារយៈពេល២៤ម៉ោង ក្នុងមួយសប្ដាហ៍របស់ពួកគេ តែទៅលើមុខវិជ្ជាអាទិភាពចំនួន៥គឺ គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា និងអក្សរសាស្ត្រខ្មែរ។ សិស្សដែលសិក្សាតាមកម្មវិធីកម្រិតមូលដ្ឋាន ត្រូវសិក្សាមុខវិជ្ជាទាំងនេះ ព្រមជាមួយនឹងមុខវិជ្ជាដទៃទៀត ដែលរួមមានភូមិវិទ្យា ប្រវត្តិវិទ្យា ផែនដីវិទ្យា ភាសាអង់គ្លេស និងពលរដ្ឋវិជ្ជា។
លោក អ៊ូ អេង អគ្គនាយកនៃអគ្គនាយកដ្ឋានអប់រំ បានថ្លែងកាលពីថ្ងៃចន្ទថា ការសម្រេចចិត្តឈប់អនុវត្តកម្មវិធីសិក្សាកម្រិតខ្ពស់ គឺដោយសារតែមានការពិបាក ក្នុងការឆ្លុះបញ្ចាំងមេរៀនកម្រិតខ្ពស់ នៅក្នុងការប្រឡងកម្រិតជាតិ នៅថ្នាក់ការប្រឡងកម្រិតជាតិ នៅថ្នាក់ទី១២នៅក្នុងប្រទេសនេះ។ លោកមានប្រសាសន៍ថា «យើងត្រូវរៀបចំតាក់តែងវិញ្ញាសាផ្សេងគ្នា ហើយវាលំបាកសម្រាប់សិស្ស បើសិនយើងអនុវត្តតាមកម្មវិធីថ្មីនេះ»។ អានបន្ត

Recent Comments Gravatars