ព្រះមហាក្សត្រខ្មែរ ព្រះបាទនរោត្តមសីហមុនី ទើបត្រូវបានចូលកាន់តំណែងជាសមាជិកសហការីបរទេសរបស់បណ្ឌិតសភា បារាំង កាលពីរសៀលថ្ងៃម្សិលមិញ។ នៅក្នុងពិធីដ៏ឧឡារិក ដែលរៀបចំឡើងនៅក្នុងបណ្ឌិតសភាអក្សរចារិក និងអក្សរសាស្រ្តAcademie des Inscriptions et Belles Lettres ព្រះមហាក្សត្រខ្មែរត្រូវបានទទួលស្គាល់ជាផ្លូវការ និងមានព្រះរាជវត្តមានក្នុងចំណោមសមាជិកបណ្ឌិតសភាបារាំង។ ប្រជាជនខ្មែរដែលបានចូលរួមធ្វើជាសាក្សីក្នុងពិធីបុណ្យនេះ បានបង្ហាញនូវមោទនភាពដ៏ប្រសើរដែលមានព្រះរាជតំណាងរបស់កម្ពុជា ក្នុងស្ថាប័នជាន់ខ្ពស់របស់បារាំង។ បណ្ឌិតសភាអក្សរចារិក និងអក្សរសាស្រ្ត គឺជាកន្លែងដែលប្រមូលផ្តុំទៅដោយអ្នកប្រាជ្ញ និងអ្នកស្រាវជ្រាវជាន់ខ្ពស់ដែលមានសាសន៍ជាបារាំង និងបរទេស។
http://www.canalacademie.com/ida5389-Installation-de-Norodom-Sihamoni.html





Recent Comments Gravatars