SOINN ជារ៉ូបូ​ដែល​ចេះគិត​ដោយ​ខ្លួនឯង

វិទ្យាស្ថានបច្ចេកវិទ្យាតូក្យួ​បាន​បង្ហាញ​ពី​ជំហាន​ថ្មី​របស់​ខ្លួនទៅ​លើ​ការ​បង្កើត​រ៉ូបូ​ដែល​ខិត​កាន់​តែ​ជិត​ទៅរក Skynet ។  អ្នកស្រាវ​ជ្រាវ​មក​ពិ​ក្រុម Hasegawa Group នៃវិទ្យាស្ថាន​ ថ្មីៗ​នេះ​កំពុង​ធ្វើការ​ទៅលើការ​បង្កើត​​រ៉ូបូ​​ដែល​អាច​ធ្វើ​កិច្ចការ​ដែល​វា​មិន​ធ្លាប់​ធ្វើពីមុន​មក។

​​រ៉ូបូ​​​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ផ្អែកលើ​បច្ចេកវិទ្យា​មួយ​ដែល​ហៅ​ថា Self-Organizing Incremental Neural Network (ហៅកាត់​ថា SOINN)។ ជាមួយ​នឹងបច្ចេកវិទ្យា​​នេះ​ ​​​រ៉ូបូ SOINN​​​ អាច​យល់​ពី​ស្ថានភាព​ជុំ​វិញ​ខ្លួន និង​រៀនដោះស្រាយ​នូវ​អ្វី​ដែល​គួរ​ធ្វើ​។​ បទ​ពិសោធ​កន្លង​ទៅនិង​ចំណេះ​ដឹង​របស់​វា​គឺ​ជា​ជំនួយ​របស់​​ ​​​រ៉ូបូ​មួយ​នេះក្នុង​ការ​សំរេច​ចិត្ត​ធ្វើ​អ្វីមួយ។

 

Skynet ៖ប្រព័ន្ធការគិត​សប្បនិម្មិតដែល​មាន​សមត្ថភាព​គិត​ដោយ​ខ្លួនឯង​និង​ថែមទាំង​ មាន​គំនិត​បះបោរ​ប្រឆាំង​នឹង​អ្នក​បង្កើតខ្លួន​ថែម​ទៀត​ផង។

Be Sociable, Share!

Related Posts