តួស្រី Yukiko Suo
ក្រុមអ្នកផលិតខ្សែភាពយន្តហុងកុងមួយក្រុមបានចាប់ផ្ដើមថតខ្សែភាពយន្តថ្មីមួយដែលពួកគេបានចាត់ទុកថាជាភាពយន្តអាសអភាស 3D ដំបូងគេបង្អស់លើលោក។
ខ្សែភាពយន្តដែលមានតម្លៃ 3,2លានដុល្លារអាមេរិច រឿង Sex and Zen : Extreme Ecstasy នឹងត្រូវដាក់បញ្ចាំងនៅខែឧសភា។ រឿងនេះមានដំណើររឿងផ្អែកលើអក្សរសិល្បកាមគុណបុរាណរបស់ចិន ដែលមានចំណងជើងថា The Carnal Prayer Mat ហើយនឹងត្រូវសម្ដែងដោយតារាស្រីជប៉ុនឈ្មោះ Yukiko Suo និង Saori Hara ។
ផលិតករ Stephen Shiu បានទទួលស្គាល់ថា ខ្សែភាពយន្តនេះនឹងមិនអាចដាក់បញ្ចាំងនៅចិនដីគោកបានទេ តែគាត់អាចរកទីផ្សារបាននៅជប៉ុន កូរ៉េ អាស៊ីអគ្នេយ៍ និងដាក់បញ្ចាំងតាមប៉ុស្តិ៍ទូរទស្សន៍បង់លុយខ្លះនៅហុងកុង។
Hong Kong filmmakers shoot ‘first’ 3D porn film, AFP

រឿងនេះបើបញ្ចាំងនៅខ្មែរវិញ កន្លែងបញ្ចូនចម្រៀងនឹមួយៗនឹងរកស៊ីលុយបានច្រើន ហើយរោងកុនលែងលក់សំបុត្រដាច់ហើយ ដោយសារតែមានគេលួចថតច្រើនពេក។ តើពិតមែនរឺទេ?
លួចថតប្រហែលពិបាកបន្តិច ព្រោះ 3D បើប្រើកាមេរ៉ាដែលមានសព្វថ្ងៃនេះ ថតមិនកើតទេ។ កុន 3D មើលដោយភ្នែកធម្មតា ឃើញរូបបែកព្រាកៗ ទាល់តែពាក់វ៉ែនតា។
បើយកវ៉ែនតាមកដាក់ពីលើកាម៉េរ៉ាក៏មិនកើតព្រោះតាមពិត 3D ជារូបបំភាន់ភ្នែកតែប៉ុណ្ណោះ ដូច្នេះពិបាកបោកកាមេរ៉ាបន្តិច។
ពិតមែនហើយ!!!
ចាំតើ រឿង streetdance ទើបតែចេញ3D ទេខ្ញុំមើលចប់ចង់ពីរអាទិត្យហើយ ។ john cameroon អាចថតមនុសទៅជា3D បានខ្ងុំគិតថាវាងាយស្រួលណាស់គ្រាន់តែថត 3D ទៅជាធម្មដាវិញនោះ ៕
រឿងសព្វថ្ងៃភាគច្រើនគេបញ្ចាំងជាពីរស៊េរី មួយជារូបភាពធម្មតា មួយទៀតបញ្ចាំងជា 3D។ ម្ចាស់ភាពយន្តគេមានទាំងពីរ។
អ្នកដែលលួចថតពីរោងមក គឺគេថតពីរោងដែលបញ្ចាំងជារូបភាពធម្មតា។ ការថតរូបភាពមួយជា 3D រឺបំលែងពី3D ទៅ 2D មិនមែនជាការពិបាកទេ អោយតែគេមាន File ដើម។ តែសំរាប់អ្នកដែលចង់ទៅថតពីរោងដែលគេបញ្ចាំងពី 3D មកជា 2D មិនអាចទៅរួចទេ បើប្រើកាមេរ៉ាដែលមានលក់នៅលើទីផ្សារធម្មតានោះ។
ដូចជាសមហេតុផលដែលចឹង ។
ស្តាប់បងនិយាយដួចជាសមហេតុផល ។