ប្រទេសនានានៅអឺរ៉ុប បានបង្កើតកន្លែងសម្រាប់ឪពុកម្ដាយ បំបរបង់កូនង៉ែតរបស់ខ្លួនទើបនឹងកើត ចោល ដែលគេហៅថា baby box ឬ baby hatch ។
នៅទីនោះ មានប្រអប់មួយ ដែលពេលបើកមក មានភួយទន់ ជាកន្លែងមួយដែលមានសុវត្តិភាពសម្រាប់ទារក។ ឪពុកម្ដាយ ដែលបំបរបង់ទារករបស់ខ្លួនចោល អាចសរសេរសំបុត្រទុកនៅជាមួយទារក សម្រាប់ទាក់ទងក្នុងករណីដែលដូរចិត្តវិញ។
មានមតិខ្លះ ព្រមទាំង អង្គការសហប្រជាជាតិ បានធ្វើការថ្កោលទោស ប្រអប់ទារកនេះ ថាហាក់ដូចជាប្រាប់ទៅឪពុកម្ដាយថា ខ្លួនមិនខុសដោយបំបរបង់កូនខ្លួនឯងចោល។
សម្រាប់អ្នកដែលបង្កើត ប្រអប់ទារកនេះឡើង មានយោបល់ថា ប្រអប់នេះជួយទារកដែលគេបោះបង់ចោល ព្រោះទារកខ្លះត្រូវឪពុកម្ដាយយកទៅបោះចោលក្នុងព្រៃ ធុងសម្រាម ។ល។
យោងតាម ទិន្នន័យរបស់ UN ប្រទេសអាឡឺម៉ង់មានប្រអប់ទារក៩៩, ប្រទេសប៉ូឡូញមាន ៤៥, ប្រទេសឈែក មាន ៤៤, ប្រទេសហុងគ្រីមាន ២៦, ប្រទេសអ៊ីតាលីមាន ៨, ប្រទេសបែលហ្ស៊ីក ហូឡង់ វ៉ាទីកង់ ស្វ៊ីស មាន១។
ប្រភព៖ The ‘baby box’ returns to Europe, BBC News, 26-06-012


ចេះតែមានហើយ!! តែនេះជាគំនិតល្អមួយ ព្រោះកុមារដែលត្រូវឪពុកម្តាយបំបរបង់ចោលនឹងមានសុវត្ថិភាព…