ឌួង ហ្សូរីដា មោទនភាព​ខ្លាំង​នឹង​ជោគជ័យ​ពិព័រណ៍​អាស៊ាន​ទី២

កាល​ពី​ខែ​ សីហា ​ឆ្នាំ​មុន ឌួង ហ្សូរីដា ធ្លាប់​ត្រូវ​បាន​ក្រសួង​ពាណិជ្ជ​កម្ម​កម្ពុជា​​ប្រគល់​នាទី​ឱ្យ​ចាត់​ចែង​បញ្ជូន​តារា​ខ្មែរ​ទៅ​ចូល​រួម​បង្ហាញ​ម៉ូដ លើក​ឆាក​អាស៊ាន​ម្តង​រួច​ហើយ​​ដោយ​បាន​​ពាំ​នាំ​មក​វិញ​នូវ​ជោគ​ជ័យ​ដែរ។ ដោយ​ឡែក​ក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍​អាស៊ាន​លើក​ទី​២​​ថ្ងៃទី១ ដល់​ថ្ងៃទី៤ ខែ​មេសា នៅ​ទីក្រុង​បាង​កក​ឆ្នាំ​នេះ​មជ្ឈដ្ឋាន​ជា​ច្រើន​បាន​បង្ហាញ​ក្តី​បារម្ភ​ពន់​ពេក ដោយ ឌួង ហ្សូរីដា បាន​សម្រេច​មិន​ជ្រើស​យក​តារា​ល្បីៗ ទៅ​ចូល​រួម បង្ហាញ​ម៉ូដ​ដូច​មុន។ ប៉ុន្តែ​ផ្ទុយ​ពី​លទ្ធផល​អវិជ្ជមាន តារា​ខ្មែរ​ទាំង​១០រូប​បែរ​ជា​ត្រូវ​ប្រព័ន្ធ​ព័ត៌មាន​រួម​មាន​ទូរទស្សន៍ វិទ្យុ ពិសេស​គឺ​កាសែត និង ទស្សនាវដ្តី​​ល្បីៗ​ឈ្មោះ​ក្នុង​ប្រទេស​​ភាគ​ច្រើន នៅ​អាស៊ាន ផ្សាយ​ក្នុង​ទំព័រ​មុខ​របស់​ខ្លួន​ផ្ទួនៗ​ហួស​ពី​ការ​រំពឹង​ទុក​ទៅ​វិញ។ ជាក់​ស្តែង​គ្រាន់​តែ​ តារា​ម៉ូដែល​របស់កម្ពុជា បញ្ចប់​សកម្មភាព​លើ​ឆាក​ភ្លាម​មាន​ក្រុម​អ្នក​កាសែត​បរទេស​មក​រោម​សួរ​និង​ថត​រូប​តារា​ម៉ូដែល​របស់​ប្រទេស​យើង​យ៉ាង​កក​កុញ​ដូច​ក្នុង​រឿងហូលីវ៉ូតអី​ចឹង។

មោទនភាព​លើ​​ឆាក​អន្តរជាតិ​លើក​នេះ​ហើយ​ដែល​ ឌួង ហ្សូរីដា ហ៊ាន​អះ​អាង​ថា​កម្ពុជា​ទទួល​បាន​ជោគជ័យ​ជាង​ពិព័រណ៍​កាល​ពី​លើកទី១​នោះ។ កញ្ញា ហ្សូរីដាបាន​និយាយ​ទាំង​រំភើប​ថា​“បើ​ខ្មែរ​បាន​ឃើញ​ទិដ្ឋភាព​ពេល​នោះ​ពិត​ជា​រំជួល​ចិត្ត​ជាង​នាងខ្ញុំ​រាប់​ម៉ឺន​ដង​ទៅ​ទៀត​ ព្រោះ​អត់​មានប្រទេស​ណា​គេ​ស្វាគមន៍​អីចឹង​ឡើយ សូម្បី​តែ​ប្រទេស​ថៃ​ដែល​ជា​ម្ចាស់​ផ្ទះ។

Related Posts

Comments

  1. Mai says:

    I am so happy with this best result

Speak Your Mind

*