ស្ត្រី​អង់គ្លេស​ម្នាក់​ចាប់​ឆ្មា​បោះ​ចូល​ធុងសំរាម បង្ក​ជា​កំហឹង​លើ​អ៊ីនថឹ​នែត

ស្ត្រីឈ្មោះ Mary B. អាយុ​៤៥ឆ្នាំ បាន​អង្អែល​ឆ្មាមួយ​ក្បាល រួច​បោះ​ឆ្មា​នោះ​ទៅក្នុង​ធុងសំរាម បន្ទាប់​មក​យក​គំរប​ធុងសំរាម គ្រប​បិទ​ពី​លើ។ គាត់​បាន​និយាយ​ថា វា​គ្រាន់​តែ​ជា​ឆ្មា​មួយ​ក្បាល​តែ​ប៉ុណ្ណោះ ហើយ​គាត់​ធ្វើ​បែប​នេះ​គឺ​ដើម្បី​លេង​សើច​តែ​ប៉ុណ្ណោះ ហេតុអ្វី​មនុស្ស​គ្រប់​គ្នា​​ភ្ញាក់​ផ្អើល​ខ្លាំង​ម៉្លេះ?។

ឆ្មា​នោះ​មាន​ឈ្មោះ Lola ត្រូវ​បាន​ជាប់​ក្នុង​ធុង​សំរាម​នោះ​១៥ម៉ោង មុន​នឹង​ម្ចាស់​របស់​វា​ឈ្មោះ Darryl និង Stephanie Mann បាន​រក​ឃើញ ដោយ​សារ​ឮ​សំឡេង​វា​ស្រែក​។ ពួក​គេ​បាន​ដឹងថា​យាយ​ក្រឡ​ហេ Mary B. បាន​បោះ​ឆ្មា​ចូល​ធុង​សំរាម​ដោយ​សារ​តាមដាន​មើល​វីដេអូ​របស់​កាមេរ៉ា​សុវត្ថិភាព​ដែល​ពួក​គេ​បាន​ដំឡើង​នៅ​មុខ​ផ្ទះ។ ម្ចាស់​ឆ្មា​បាន​សម្រេច​ចិត្ត​ផ្សព្វផ្សាយ​វីដេអូ​នោះ​តាម​អ៊ីនថឹនែត។

សារធារណជន​ដែល​បាន​ទស្សនា​វីដេអូ​នោះ​បាន​បញ្ចេញ​កំហឹង​យ៉ាង​ខ្លាំង​ប្រឆាំង​នឹង​យាយ​ប៉ិះ​អង់គ្លេស​រូប​នោះ។

(Source: Elle jette un chat dans une poubelle et fâche Internet, L’express.fr)

Related Posts