បុរសម្នាក់​ត្រូវបានហាម​មិន​ឱ្យប្រើ Facebook ព្រោះ​​​ដេក​ជាមួយ​ស្ត្រី​អ្នក​ប្រើ​ប្រាស់​ Facebook ចំនួន​៣០០​នាក់​

បុរសម្នាក់​ត្រូវបាន​គេ​ហាម​ប្រាម​មិន​ឱ្យ​ប្រើ Facebook បន្ទាប់​ពី​គាត់​បាន​អួត​ថា​បាន​ដេក​ជាមួយ​ស្ត្រី​អ្នក​ប្រើ​ប្រាស់​ Facebook ចំនួន​៣០០នាក់។ បុរស​នោះ​បាន​បញ្ជាក់​ផង​ដែរ​ថា ដោយ​សារ​វែបសាយ​សង្គម​ គាត់​បាន​ដេក​ចំនួន​ស្ត្រី​ចំនួន​១៥០០​នាក់​រួច​មក​ហើយ។

Clive Worth បានពន្យល់​ពី​កល​ល្បិច​របស់​គាត់​នៅ​ក្នុង​សៀវភៅ​មួយ ដែល​មាន​ចំណង​ជើង​ថា A Serial Shagger’s Guide to Online Dating ។ បុរស​អាយុ​៦០​ឆ្នាំ​រូប​នេះ បាន​និយាយ​ថា ដោយសារ​វែបសាយ​បណ្ដាញ​សង្គម​ គាត់​បាន​ដេក​ជាមួយ​ស្ត្រី​ចំនួន​១៥០០ នាក់ ដែល​ក្នុង​នោះ​៣០០ នាក់​ជា​អ្នក​ប្រើ​ប្រាស់​ Facebook ។ ការ​បក​អាក្រាត​ខ្លួន​ឯង​នេះ ធ្វើ​ឱ្យ​ Mark Zuckerberg អ្នក​បង្កើត Facebook មិន​សប្បាយ​ចិត្ត​ឡើយ ដូច្នេះ​ហើយ Clive Worth ត្រូវបាន​ហាម​ឃាត់​មិន​ឱ្យ​ប្រើ​ប្រាស់ Facebook តទៅ​ទៀត​ទេ។

ប៉ុន្តែវិធីនេះ មិន​អាច​បញ្ឈប់ Clive Worth បាន​ទេ ដោយ​គាត់​បាន​និយាយ​ថា គាត់​នឹង(|បាន?)​បង្កើត​គណនី​ថ្មី ដោយ​ប្រើ​ឈ្មោះ​ជាស្ត្រីថា Carol Peters ដោយ​ប្រើ​រូបស្រីម៉ូដែលឈ្មោះ Coralie Robinson ជា​រូបថត​ក្នុង​ប្រូហ្វាល់​របស់​គាត់​។

បុរសព្រាន​នារី​ម្នាក់នេះត្រូវបាន​គេ​បញ្ឈប់​មិន​ឱ្យ​ចូល​ជា​សមាជិក​វែបសាយ​បណ្ដាញ​សង្គម​ជា​ច្រើន ដែល​ក្នុង​នោះ​រួម​មាន plentyoffish.com, datingdirect. com, match.com និង វែបសាយ​ចែក​ចាយ​វីដេអូ ដូចជា break.com និង buzz.net ។

ដូច្នេះ​សូម​ស្ត្រី​ទាំង​ឡាយ​កុំ​បណ្ដោយ​រហូត​ដល់​​អស់​ខ្លួន​ប្រាណ​ដោយ​សារ​តែ​ Facebook នេះ​អី។

——
ប្រភព៖ Un homme banni de Facebook après avoir couché avec 300 utilisatrices, Zigonet

Related Posts

Speak Your Mind

*