កាត់​លិង្គ​ខ្លួន​ឯង​ចោល​ដើម្បី​កុំ​ឱ្យ​គេ​ធ្វើ​បត្យាប័ន

បណ្ដាញ​ព័ត៌មាន​របស់​ប្រទេស​អេស្ប៉ាញ​​បាន​រាយការណ៍​កាល​ពីថ្ងៃ​សុក្រ​នេះ​ថា បុរស​អ្នក​ទោស​ជនជាតិកាហ្សាក់​ស្ថាន​ម្នាក់​ បាន​កាត់​លិង្គ​របស់​ខ្លួន​ឯង​នៅ​ព្រលាន​យន្តហោះ​ Madrid Barajas ដើម្បី​ជៀស​វាង​ការ​ធ្វើ​បត្យាប័ន​ខ្លួន​គាត់​ទៅ​ប្រទេស​កំណើត​វិញ។

បុរស​អាយុ​៥២​ឆ្នាំ​រូប​នេះ​ត្រូវបាន​តុលាការ​អេស្ប៉ាញ​កាត់​ទោ​សឱ្យ​ជាប់​គុក​៥ឆ្នាំ ពី​បទ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ ហើយ​ត្រូវធ្វើ​បត្យាប័ន​ទៅ​កាន់​ប្រទេស​កាហ្សាក់ស្ថាន​វិញ​នៅ​យប់​ថ្ងៃ​ចន្ទ ដែល​នៅ​ទី​នោះគេ​នឹង​ធ្វើ​ការ​កាត់​ទោសគាត់​​ក្នុង​រឿង​ក្ដី​ផ្សេង​មួយ​ទៀត។

បើ​ទោះ​បី​ជា​បុរស​នោះ​ត្រូវ​បានឃ្លាំ​មើល​ជាប់​​ដោយ​ប៉ូលីស​ជា​ច្រើន​រូប​ក្ដី ក៏​គាត់​នៅ​តែ​អាច​បន្លំ​យកកូន​​កាំបិតមួយ​​ចេញ​មក​ពី​ក្នុង​សម្លៀក​បំពាក់​របស់​គាត់​មក ហើយ​កាត់​លិង្គ​របស់​ខ្លួន​ឯងស្ទើរ​តែ​ដាច់​​បាន​ដែរ។ ហេតុការណ៍​នេះ​បាន​កើត​ឡើង​នៅ​យប់​ថ្ងៃ​ចន្ទ​ឆ្លង​ចូល​ថ្ងៃ​អង្គារ។

​គេ​បាន​បញ្ជូន​អ្នក​ទោស​រូប​នេះ​ទៅ​កាន់​មន្ទីរ​ពេទ្យ​មួយ​កន្លែង​នៅ​ក្រុង​ម៉ាឌ្រីដ​ ហើយរហូត​មក​ដល់​ថ្ងៃ​សុក្រ​មុន​នេះ ​បុរស​រូប​នេះ​កំពុង​តែ​ឋិត​នៅ​ក្នុង​សភាព​គ្រោះថ្នាក់​នៅ​ឡើយ៕

(Espagne: Il se coupe le pénis pour éviter l’extradition, 20minute.fr)

Related Posts

Speak Your Mind

*