EDF : ត្រូវ​សង​លុយ​ ០ អឺរ៉ូ ជា​បន្ទាន់​បើ​មិន​សង​ទេ​នឹង​ផ្ដាច់​ចរន្ត !!!

លោក Jérémy Chassagne និង ភរិយា បាន​ទទួល​វិក្កយបត្រ​មួយ ពី​ EDF (Electrité de France : អគ្គិសនី​បារាំង) ដែល​ទាម​ទារ​ឱ្យ​គ្រួសារ​នេះ​ សង​លុយ​ជំពាក់​ថ្លៃ​ប្រើ​ប្រាស់​អគ្គិសនី ដែល​មាន​ទឹក​ប្រាក់ ០ អឺរ៉ូ។ បើ​ គ្រួសារ​នេះ​មិន​ព្រម​សង​លុយ​ ០ អឺរ៉ូ​ ដែល​ជំពាក់​នេះ​ទេ នោះ​នឹង​ត្រូវ​ផ្ដាច់​ភ្លើង​លែង​ឱ្យ​ប្រើ។

គ្រួសារ Chassagne រស់​ក្នុង​ផ្ទះ​មួយ នៅ​កណ្ដាល​ចម្ការ​ទំពាំង​បាយជូរ នៅ Roaillan, តំបន់​ Aquitaine ។ គ្រួសារ​នេះ​តែង​បង់​ថ្លៃ​ប្រើប្រាស់​អគ្គិសនី​ជា​ប្រចាំ តែ​ចុង​ក្រោយ​នេះ ​វិក្កយបត្រ​ ត្រូវ​បាន​គេ​ផ្ញើ​មកពួក​​គាត់ នៅ​ពេល​ដែល​ពួក​គាត់​មិន​នៅ​ផ្ទះ។ ពួក​គាត់​បាន​បង់​ថ្លៃ​ប្រើ​ប្រាស់​អគ្គិសនី​យឺត។ ប៉ុន្តែ​ ពួក​គាត់​បាន​ផ្ញើ​សែក​ ដើម្បី​បង់​ប្រាក់​រួច​រាល់​ហើយ។ សែក​បង់​ប្រាក់​នោះ​ ប្រហែល​ពេល​ដែល​គាត់​ផ្ញើ​ទៅ ត្រូវ​ពេល​ដែល EDF ផ្ញើ​សំបុត្រ​មក​ទារ​ប្រាក់​ម្ដង​ទៀត តែ​ទោះ​ជា​យ៉ាង​ណា​ក្ដី ក្នុង​សំបុត្រ​នោះ គេ​បាន​បញ្ជាក់​ប្រាប់​ថា បើ​ពួក​គាត់​បាន​ផ្ញើ​សែក​បង់ប្រាក់​រួច​រាល់​ហើយ នៅ​ពេល​ដែល​បាន​ទទួល​សំបុត្រ​នេះ ពួក​គាត់​អាច​ហែក​សំបុត្រ​ទារ​ប្រាក់​នេះ​ចោល​បាន​។

ប៉ុន្តែ​ចម្លែក​អី នៅ​សប្ដាហ៍​នេះ ពួក​គាត់​បាន​ទទួល​សំបុត្រ​ទារ​ប្រាក់​មួយ​ទៀត ដែល​បញ្ជាក់​ថា ពួក​គាត់​នៅ​ជំពាក់​ប្រាក់ EDF តម្លៃ 0 អឺរ៉ូ !!! បើ​មិន​បង់​ទេ គេ​នឹង​ផ្ដាច់​ភ្លើង​លែង​ឱ្យ​ប្រើ !!

លោក Jérémy Chassagne បាន​និយាយ​ថា ” ដូច​ឡប់​អ៊ីចឹង !! បើ​គ្នា​មិន​បង់​ប្រាក់ មាន​ន័យ​ថា​គ្នា​អត់​លុយ​ហើយ ក្រ​អ៊ីចឹង​ហើយ​ចង់​ផ្ដាច់​ភ្លើង​គ្នា​មិន​ឱ្យ​ប្រើ​ទៀត ហើយ​មិន​ត្រឹម​តែ​ចង់​ផ្ដាច់ភ្លើង​ទេ ចង់​ទារ​លុយ​បន្ថែម​ បន្ថែម​ទៀត !!!

គ្រួសារ​នេះ​បាន​លើក​ឡើង​ពី​លទ្ធភាព​ច្រើន​យ៉ាង ៖ “យើង​មាន​ដំណោះស្រាយ​ច្រើន​បែប។ ឬ​មួយ​ចាំ​មើលមើ់ល៍​ EDF វាឱ្យ​គេ​មក​ផ្ដាច់​ភ្លើង​មែន​ឬ​អត់​។ តែ​ថា​ដំណោះស្រាយ​នេះ មិន​សូវ​ស្រួល​សោះ ស្រួល​មិន​ស្រួល​ វា​ផ្ដាច់​ភ្លើង​យើង​មែន។ ឬ​មិន​អ៊ីចឹង​ទេ យើង​ផ្ញើ​សែក ០ អឺរ៉ូ​ទៅ​ឱ្យ​ EDF តែ​ថា​វា​ដូច​ជា​សាហាវ​ណាស់ ព្រោះ​ត្រូវ​បង់​ថ្លៃ​តែម… អ្ហើយ​យ៉ាប់​តែ​ម្ដង!! ” ។ ឪពុក​របស់ Jérémy ជា​បុគ្គលិក​ចូល​រឺត្រែត​របស់ EDF បាន​ផ្ដល់​យោបល់​ឱ្យ​ពួក​គាត់​សង​លុយ EDF ។ តែ​ទោះ​ជា​យ៉ាង​ណា​ក្ដី Jérémy និង​ ភរិយា នៅ​សល់​ពេល​ពីរ​បី​ថ្ងៃ​ទៀត​ដើម្បី​សម្រេច​ចិត្ត ។

អត្ថបទ​ដើម៖

  • Ils doivent payer une facture de zéro euro ou leur électricité sera coupée, gentside, 26 កក្កដា ២០១១

Related Posts