ឆ្កែ *ហ្គេយ* ត្រូវ​បាន​គេ​ហាម​មិន​ឱ្យ​ចូល​ភោជនីយដ្ឋាន​មួយកន្លែង

នៅ Adelaïde ប្រទេស​ អូស្ត្រាលី នា​ខែឧសភា ឆ្នាំ​២០០៩  ជនពិការ​ភ្នែក​ម្នាក់ឈ្មោះ Jolly ឆ្កែ​នាំ​ផ្លូវ​របស់​គាត់​ឈ្មោះ Nudge និង​មិត្រស្រី Lawrence​ មានបំណង​ចូល​ភោជនីយដ្ឋាន​ថៃមួយ។ ហាង​នោះ​បាន​ដាក់​ប្លាក​ថា គេ​អនុញ្ញាត​ឱ្យ​យក​ឆ្កែ​ចូល​បាន។

ប៉ុន្តែ​ឆ្កែ​នោះ​ត្រូវ​បាន​គេ​ហាម​មិន​ឱ្យ​យក​ចូល​ទៅ​វិញ ព្រោះ​ថា « គូ​សង្សារ​នោះ​គេ​ចង់​យក​ ឆ្កែ​ហ្គេយ​ចូល » អ្នក​បម្រើ​និយាយ​ប្រាប់​ថៅកែ។

អ្នក​បម្រើ​ស្ដាប់​ពាក្យ Guide dog (ឆ្កែនាំ​ផ្លូវ​ជន​ពិការ) ច្រឡំថា « gay dog » (ឆ្កែ​ហ្គេយ)។

រឿងនេះ​បាន​ឡើង​ដល់​តុលាការ។ ម្ចាស់​ហាង​លោក Hong Hoa Thi To និង Anh Hoang Le បាន​ពន្យល់​ថា ពួក​គេ​គិត​ថា Nudge ជា​ឆ្កែ​ធម្មតា ប៉ុន្តែ​ត្រូវគេ​ក្រៀវ​ឱ្យ​ក្លាយ​ជា​ឆ្កែហ្គេយ!! (sic !)

កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​នេះ ម្ចាស់​ហាង​ត្រូវ​បាន​ពិន័យ​ឱ្យ​បង់​ប្រាក់សង់​ជំងឺ​ចិត្ត​លោក Jolly 1500 ដុល្លារ និងត្រូវ​បង្ខំ​ឱ្យ​ទៅ​រៀន​ច្បាប់​ស្ដី​ពី « សិទ្ធិ​ទទួល​បាន​ឱកាស​ស្មើ​គ្នា » ។ ថៅកែ​ហាង​ត្រូវបាន​បង្ខំ​ឱ្យ​សរសេរ​លិខិត​សុំ​ទោស​ម្ចាស់ឆ្កែ​ផង​ដែរ​។

—————————————-
Source

  • Gay dogs not welcome, diner told, adelaidenow.com

Related Posts